Connect with us

ព័ត៌មានអន្ដរជាតិ

Europol មានភ័ស្តុតាងបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែន យកទៅលក់លើទីផ្សារងងឹត

បានផុស

នៅ

Europol មានភ័ស្តុតាងដែលបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែនយកទៅលក់នៅលើទីផ្សារងងឹត។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលដកស្រង់សម្តីអ្នកនាំពាក្យរបស់ទីភ្នាក់ងារប៉ូលិសសហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jan Op Gen Oorth បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA នៅទីក្រុង ឡាអេ ថា មានភ័ស្តុតាងដែលអាវុធនិងទំនិញយោធាពីអ៊ុយក្រែន ត្រូវបានយកទៅលក់នៅលើទីផ្សារងងឹត ក៏ដូចជាភ័ស្តុតាងនៃការជួញដូរអាវុធធុនធ្ងន់ខុសច្បាប់ ផងដែរ។

អ្នកនាំពាក្យរូបនេះនិយាយថា មានហានិភ័យដែលអាវុធធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន ឬភេរវករ។ ក៏មានការភ័យខ្លាចផងដែរថា អាវុធអាចត្រូវបានលាក់នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន ហើយត្រូវបានរត់ពន្ធចូលទៅក្នុងសហភាពអឺរ៉ុប។

លោកបន្តថា Europol ត្រូវបានជូនដំណឹងអំពីករណីជាច្រើន ឧទាហរណ៍ដូចជាករណី​ដែលប្រព័ន្ធមីស៊ីល Javelin ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានដាក់លក់នៅលើ Darkwet ថ្វីបើការអះអាងនេះ តម្រូវឲ្យមានការស៊ើបអង្កេតបន្ថែមក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម