ព័ត៌មានជាតិ
ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា បើកជាផ្លូវការ
ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា (SkyFest) ក្រោមពាក្យស្លោក “ខ្មែរអាចហោះបាន” ប្រារព្ធឡើងនៅបរិវេណគម្រោង Bay of Lights ក្នុងក្រុងព្រះសីហនុ ក្រោមការរៀបចំដោយក្រុមហ៊ុនខេនូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យសំខាន់របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)។

ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ (SkyFest) មានប្រទេសចំនួន ០៩ ចូលរួម រួមមាន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន សឹង្ហបូរី ម៉ាឡេស៊ី ចិន និងបារាំង។
លោក លី ធុជ ក្នុងនាមរដ្ឋាភិបាលបានចាត់ទុកព្រឹត្តិការណ៍ SkyFest នេះ ចូលរួមលើកកម្ពស់ថែរក្សាវប្បធម៌ប្រពៃណីជាតិ និងប្រមូលផ្តុំមហាគ្រួសារខ្មែរក្រោមស្មារតីតែមួយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយក៏ជានិមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់។
ក្រោមប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ចាំងពីគុណតម្លៃនៃខ្លែងហោះខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលដែលយើងបន្តបោះជំហានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ SkyFest ក៏នឹងចូលរួមលើកកម្ពស់ខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក៕



អត្ថបទ៖ ឡាង កុសល្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


