ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង បាញ់ប្រហារនៅផ្សារទំនើបរដ្ឋតិចសាស់ សម្លាប់មនុស្សច្រើននាក់
ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សចំនួន៨នាក់ និងរបួសយ៉ាងតិច៧នាក់ទៀតនៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋតិចសាស់។
ខ្មាន់កាំភ្លើងបានចេញពីរថយន្ត ហើយបើកការបាញ់ប្រហារនៅខាងក្រៅផ្សារទំនើប Allen Premium Outlets ក្នុងតំបន់ Allen ជាយក្រុង Dallas ជាហេតុបណ្តាលឲ្យអ្នកទិញអីវ៉ាន់រាប់រយនាក់ភ័យស្លន់ស្លោ រត់រកកន្លែងសុវត្ថិភាព។
សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ។ ដូចនេះ បើសរុបទាំងខ្មាន់កាំភ្លើង នោះចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍នេះ មានរហូតដល់ទៅ៩នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនដឹងច្បាស់អំពីមូលហេតុ ដែលនាំឲ្យខ្មាន់កាំភ្លើង បើកការវាយប្រហារនោះទេ។
ស្របពេលជាមួយគ្នានោះដែរ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានហៅការបាញ់ប្រហារនេះថាជា “សោកនាដកម្មដែលរកពាក្យអ្វីមកថ្លែងមិនបាន”។ លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋកំពុងរៀបចំដើម្បីផ្តល់ជំនួយណាមួយដែលអាជ្ញាធរមូលដ្ឋានត្រូវការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប៉ូលិសក្រុង Nashville បញ្ចេញវីដេអូ ខ្មាន់កាំភ្លើង ចូលបាញ់ប្រហារក្នុងសាលារៀន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ