ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដង្កោបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដូចជាបទល្មើសផ្សេងៗ និងពង្រឹងច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រូបលោកផ្ទាល់រួមជាមួយលោក ប៊ុន ណារុំ អភិបាល រងខណ្ឌដង្កោ បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់រួមមាន នគរបាលខណ្ឌ អាវុធហត្ថមូលដ្ឋានខណ្ឌ មន្ត្រីសាលាខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តចុះដាក់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ បទលើ្មសផ្សេងៗ ក៏ដូចជាអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់បង្ការ រាល់បទល្មើសផ្សេងៗ បង្កើនសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ ក៏ដូច ជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក ម៉ុក ពុទ្ធា បានបន្តឲ្យដឹងថា ការដាក់គោលដៅឆែកអាវុធជាតិផ្ទុះ របស់អាជ្ញាធរខណ្ឌដង្កោ គឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ជាលទ្ធផលមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ និងមិនមានរកឃើញបទល្មើសអ្វីដែលគួរឲ្យសង្ស័យនោះទេ៕
អត្ថបទ ៖ រ៉ាវុទ្ធ






-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


