ព័ត៌មានជាតិ
សមាជិកបាល់ទះកម្ពុជាមួយរូប បាត់បង់អ្នកមានគុណមុនប្រកួតជាមួយថៃ តែត្រូវគ្រួសារលាក់បាំង ខ្លាចប៉ះពាល់ផ្លូវចិត្ត
សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈាង ភារ័ត្ន ដែលមានតួនាទីលីប្រូ បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលក្រុមកម្ពុជាប្រកួតជាមួយជម្រើសជាតិថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេម លើកទី៣២ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

បើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះនៅព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះថា ដើម្បីជាតិ សមាជិកក្រុមបាល់ទះក្រុមជម្រើសជាតិកម្ពុជាដែលមានតួនាទីលីប្រូ កីឡាករ ឈាង ភារ័ត្ន បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង។

ការលាក់បាំងនេះបារម្ភធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងស្មារតីរបស់កីឡាករ ភារ័ត្ន ដែលកំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិត្រៀមប្រកួត។ ដំណឹងសោកសៅនេះត្រូវបានទម្លាយក្រោយពេល កម្ពុជា បានយកឈ្នះក្រុមថៃដោយលទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។

គួររម្លឹកផងដែរថា ការប្រកួតបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់នេះក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។ នេះជាការជួបគ្នាលើកទី២រវាងក្រុមទាំងពីរក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីជួបគ្នាលើកទី១វគ្គសន្សំពិន្ទុក្នុងពូល កម្ពុជាបានចាញ់ឥណ្ឌូណេស៊ីដោយលទ្ធផល ៣-០៕
អត្ថបទ៖ គេន ម៉ាលិះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ