ព័ត៌មានជាតិ
ប្រធានសារមន្ទីរថា ភ្ញៀវចូលទស្សនាសារមន្ទីរជាតិភាគច្រើនជាជនបរទេស ខ្មែរមានតិចតួចណាស់
សារមន្ទីរជាតិមានការដាក់តាំងនៅវត្ថុបុរាណជាច្រើនប្រភេទ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងបានដឹងពីប្រវត្តិរបស់វត្ថបុរាណទាំងនោះ។ យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះសម្រាប់ភ្ញៀវទេសចរចូលទស្សនាសារមន្ទីរជាតិ ភ្ញៀវទេសចរជាតិ មានចំនួនតិចជាងភ្ញៀវអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីប្រធានសារមន្ទីរជាតិ លោក ឆាយ វិសុទ្ធ។

លោក ឆាយ វិសុទ្ធ តាមរយ:កិច្ចសម្ភាសន៍ Grow under peace របស់សារព័ត៌មានកម្ពុជាថ្មីបានឲ្យដឹងថា ការដែលនាំឲ្យភ្ញៀវជាតិមានចំនួនតិចជាងភ្ញៀវបរទេសបែបនេះ ព្រោះតែប្រជាជនខ្មែរយើងនៅពេលដែលបានចូលទៅទស្សនាម្តងហើយលែងចង់ទៅទស្សនាម្តងទៀត។ មួយវិញទៀតដោយសារតែសារមន្ទីរជាតិមិនមានរៀបចំនូវព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យមកទស្សនាបានជាប់ជាប្រចាំ។

បើតាមលោក ឆាត វិសុទ្ធ នៅពេលបច្ចុប្បន្ន ឬអនាគត សារមន្ទីរក៏មានគម្រោងរៀបចំនៅព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិឲ្យមកចូលរួមទស្សនាឲ្យបានច្រើនផងដែរ។

លោកប្រធានសារមន្ទីរជាតិដដែលរូបនេះបានបន្ថែមទៀតថា ដោយឡែកសម្រាប់ភ្ញៀវទេសចរបរទេសវិញ បើទោះបីជាពួកគេត្រូវការចំណាយប្រាក់ក្នុងការចូលទស្សនាសារមន្ទីរជាតិក៏ពិតមែន ប៉ុន្តែដោយសារតែការចូលចិត្តដើរកម្សាន្តច្រើន ជាពិសេសនៅពេលចុងសប្តាហ៍ ឬនៅថ្ងៃឈប់សម្រាកគេតែងតែនាំក្រុមគ្រួសារពួកគេទៅទស្សនាសារមន្ទីរ ដើម្បីបណ្តុះចិត្តស្រលាញ់វប្បធម៌ ឬមរតកដែលដូនតាបន្សល់ទុក។

គួរបញ្ជាក់ផងដែរថា ការចូលទស្សនាសារមន្ទីរជាតិសម្រាប់ភ្ញៀវជាតិតម្លៃសំបុត្រចូលទស្សនាត្រឹមតែ៥០០រៀលប៉ុណ្ណោះ និងមានការបើកឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


