កីឡា
លោក Honda បង្ហាញអារម្មណ៍ពិតក្នុងការដឹកនាំក្រុមកម្ពុជាតាំងពីឆ្នាំ២០១៨
លោក Keisuke Honda បានចប់ភារកិច្ចក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពី U22 កម្ពុជាចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-២ ធ្វើឲ្យម្ចាស់ផ្ទះកម្ពុជាអស់ឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គោលដៅសំខាន់របស់លោកគឺដឹកនាំកម្ពុជាឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប៉ុន្តែលទ្ធផលមិនបានដូចការគ្រោងទុកឡើយ។ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ លោក Honda បានរៀបរាប់ពីអារម្មណ៍ពិតដែលលោកបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣។

លោកបានរៀបរាប់ថា ៖«អារុណសួស្តី! ដូចបងប្អូនដឹងហើយថា ការងាររបស់ខ្ញុំសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់កាលពីយប់មិញ។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសប្បាយរីករាយជាមួយនឹងលទ្ធផលល្អប្រសើរ។ ប៉ុន្តែយើងមិនអាចធ្វើវាបានទេ។ ជីវិតរបស់យើងមិនដូចការសន្យានោះទេ ហើយការពិតគឺជាអ្វីម្យ៉ាងដែលខ្ញុំពិបាកទទួលយក»។

លោកបន្តថា ៖«ខ្ញុំមានអារម្មណ៍ដូចជារាល់ដងអីចឹងសម្រាប់ការងាររបស់ខ្ញុំតាំងពីឆ្នាំ២០១៨។ ប៉ុន្តែ”អ្នកគឺជាថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ”។ នោះជាមូលហេតុដែលខ្ញុំបន្តការងាររហូតដល់ទីបញ្ចប់។ ខ្ញុំគ្មានអ្វី ក្រៅពីអរគុណគ្រប់បែបយ៉ាងសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។ អ្នកផ្តល់ឲ្យខ្ញុំ និងកីឡាករច្រើនណាស់។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នាណាស់។ ចុងក្រោយ ខ្ញុំចង់ប្រាប់ពាក្យនេះដល់អ្នកថា “ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃនោះ”៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


