ជីវិតកម្សាន្ដ
ទម្លាយមូលហេតុមិត្តភាពរវាង Selena Gomez និងមិត្តបរិច្ចាគក្រលៀន ឈានដល់ការខឹងសម្បារគ្នា
ឪពុករបស់ Francia Raisa ជាអតីតមិត្តស្និទ្ធស្នាល Selena Gomez បានបរិច្ចាគក្រលៀនឲ្យនាងទម្លាយមូលហេតុចំណងមិត្តភាពរវាងអ្នកទាំងពីរបែកបាក់គ្នា ដោយសារការផឹកស្រាជាប្រចាំរបស់ Selena ដែលធ្វើឲ្យមានប៉ះពាល់ដល់ក្រលៀនកូនស្រីលោកបរិច្ចាគទើបពួកគេមានខឹងសម្បារគ្នា ។

ក្នុងកម្មវិធី Primer Impacto របស់អេស្ប៉ាញ ឪពុកបង្កើតរបស់តារាសម្តែង Francia Raisa បានបង្ហាញរឿងរ៉ាវនៃចំណងមិត្តភាពរបស់កូនស្រីគាត់ជាមួយ Selena Gomez ។ ដូច្នោះហើយគាត់បាននិយាយថា បន្ទាប់ពីមួយរយៈចាប់តាំងពីការបរិច្ចាគក្រលៀនដល់ Selena មក Francia Raisa លែងទាក់ទងមិត្តម្នាក់នេះទៀតហើយ។ មូលហេតុគឺដោយសារអតីតតារា Disney ផឹកស្រាប៉ះពាល់ដល់ក្រលៀនដែលបរិច្ចាគ ។

ឪពុកបង្កើតរបស់តារាសម្តែងរូបនេះបានពន្យល់ថា “Francia និង Selena មានការខ្វែងគំនិតគ្នាអំពីការផឹកស្រារបស់តារាចម្រៀងរូបនេះ” Francia បាននិយាយម្តងហើយម្តងទៀតថានាងមិនចង់បរិច្ចាគក្រលៀនរបស់នាងឱ្យ Selena ដូច្នេះនាងចេញទៅផឹកស្រាបែបនេះ ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះFrancia ក៏បានគេចពីអ្នកសារព័ត៌មានម្តងហើយម្តងទៀតរាល់សំណួរដែលទាក់ទងទៅនឹង Selena Gomez។ មនុស្សជាច្រើនគិតថានាងកំពុងតែបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេមិនអាចដូចដើមនោះទេ នេះបានធ្វើឱ្យអ្នកគាំទ្ររបស់ Selena ខឹងសម្បារចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ Francia ហើយបានជេរប្រមាថក៏ដូចដាក់បណ្ដាសាអាក្រក់ជាច្រើនផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផលិតកម្មគ្រប់គ្រង IU នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះពាក្យចចាមអារ៉ាមលួចចម្លងបទ ចម្រៀង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


