ជីវិតកម្សាន្ដ
ផលិតកម្មគ្រប់គ្រង IU នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះពាក្យចចាមអារ៉ាមលួចចម្លងបទ ចម្រៀង
ផលិតកម្មគ្រប់គ្រងរបស់តារាចម្រៀងនិងសម្តែង IU បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងក្លាប្រឆាំងនឹងពាក្យចចាមអារ៉ាមអាក្រក់ទាក់ទងនឹងការរក្សាសិទ្ធិបទចម្រៀងរបស់តារាចម្រៀងស្រីរូបនេះ ។

មានជនអនាមិកម្នាក់បានដាក់ពាក្យប្តឹងចោទប្រកាន់ IU ពីបទលួចចម្លងបទចម្រៀងចំនួន ៦ បទ “Good Day”, “The Red Shoes”, “Pitiful”, “Boo”, “BBIBBI” និង “Celebrity” ។ ពាក្យបណ្តឹងនេះកំពុងធ្វើឱ្យ មានការភ្ញាក់ផ្អើលនៅពេលដែល IU ត្រូវបានគេស្គាល់ថាជាអ្នកចម្រៀង និងចម្រៀងដ៏មានទេពកោសល្យ និងមានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េ ។

មួយសន្ទុះក្រោយមក ខាងផលិតកម្មគ្រប់គ្រងនាងក៏បាននិយាយឡើងដើម្បីលុបបំបាត់ការចោទប្រកាន់ទាំងនេះ ដោយក្រុមហ៊ុនជឿថា នេះជាពាក្យចចាមអារ៉ាមមិនពិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់តារាចម្រៀងស្រីរូបនេះ។ ជាមួយគ្នានេះនៅក្នុងសេចក្តីសេចក្តីប្រកាសនេះផងដែរផលិតកម្ម គ្រប់គ្រងរបស់ IU បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងក្លាប្រឆាំងនឹងពាក្យចចាម អារ៉ាមអាក្រក់ណាមួយដែលមានបំណងធ្វើឱ្យខូចស្មារតី និងកេរ្តិ៍ឈ្មោះរបស់សិល្បកររបស់ខ្លួន ។

ទន្ទឹមនឹងនោះ តាមពិតទៅ អ្នកដែលចោទប្រកាន់ IU ពីបទលួចចម្លងបទចម្រៀងមិនមែនជាអ្នកនិពន្ធបទចម្រៀង Original នោះទេ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលនេះនៅតែដាក់ពាក្យបណ្តឹង ដោយផ្អែកលើការសង្ស័យនៃ “ការលួចបន្លំក្នុងគោលបំណងរកប្រាក់ចំណេញ” ដោយ IU និងផលិតកម្មគ្រប់គ្រងនាង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖IU ត្រូវជនអនាមិកម្នាក់ចោទប្រកាន់ថា លួចចម្លងបទចម្រៀង ៦ បទជាប់គ្នា
ចុចអាន៖សំលៀកបំពាក់រចនាម៉ូដដោយ Jennie លក់អស់ភ្លាមៗ ត្រឹមរយៈពេលប៉ុន្មាននាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


