ព័ត៌មានអន្ដរជាតិ
មេទ័ពថៃ ធានាថា គ្មានរដ្ឋប្រហារ ក្រោយការបោះឆ្នោត
មេទ័ពថៃនិយាយថា មិនអាចទៅរួចទេដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ វិលត្រលប់ទៅការគ្រប់គ្រងដោយយោធាវិញ នៅក្នុងករណីមានភាពចលាចលក្រោយការបោះឆ្នោត។
លោក Narongpan Jittkaewtae ដែលអាណត្តិជាមេទ័ពថៃរបស់គាត់នឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រាំខែទៀត បានធានាថា នឹងមិនមានរដ្ឋប្រហារឡើយក្រោមការដឹកនាំររបស់លោកឡើយ ហើយថា យោធានឹងរក្សាអព្យាក្រឹតភាព។

នៅពេលសួរថាតើនឹងមានរដ្ឋប្រហារមួយទៀតដែរឬទេ? លោកអះអាងថា “ខ្ញុំមិនអាចបញ្ជាក់ថាតើប្រទេសជាតិនឹងមានស្ថិរភាពឬយ៉ាងណាទេ តទៅមុខ។ នេះជាអ្វីដែលគ្រប់ភាគីត្រូវតែធ្វើការរួមគ្នា។ ប៉ុន្តែអ្វីដែលខ្ញុំអាចបញ្ជាក់បានច្បាស់នោះគឺថា គ្មានឱកាសដែលរឿងកាលពីអតីត កើតឡើងម្តងទៀតនោះទេ”។
ការអត្ថាធិប្បាយរបស់លោក Narongpan នៅថ្ងៃសុក្រទី១២ខែឧសភា អាចនឹងធ្វើឲ្យប្រជាជនថៃ លែងសូវព្រួយបារម្ភអំពីការចូលលូកដៃរបស់យោធាជាថ្មីម្តងទៀត នៅក្នុងករណីគណបក្សប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា ថៃបានជួបរដ្ឋប្រហារយោធាជោគជ័យចំនួន១២ដង ចាប់តាំងពីប្រទេសនេះ ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៣២។
រដ្ឋប្រហារចុងក្រោយ គឺដឹកនាំដោយនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាប្អូនស្រីរបស់លោកថាក់ស៊ីន កាលពីឆ្នាំ២០១៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


