ព័ត៌មានអន្ដរជាតិ
ដឹងទេ បើលោក ភីថា ឈ្នះឆ្នោត តើលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទីប៉ុន្មានរបស់ ថៃ?
លោក ភីថា លីមចារើនរ៉ាត់ ( Pita Limjaroenrat) បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស ខណៈដែលគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) របស់លោកទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។
បុរសវ័យ ៤២ ឆ្នាំរូបនេះប្រកាសនៅលើ Twitter នាព្រឹកថ្ងៃច័ន្ទថា “សួស្តីបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំ Pita Limjaroenrat ច្បាស់ហើយ រួចរាល់ហើយ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ”។
លើសពីនេះលោកក៏បន្ថែមទៀតថា “យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថាប្រទេសថៃដែលយើងស្រលាញ់អាចប្រសើរជាង។ ការផ្លាស់ប្ដូរអាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្ដើមធ្វើវាចាប់ពីថ្ងៃនេះ ហើយមិនថាអ្នកយល់ព្រម ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នក។ ទោះអ្នកបោះឆ្នោតឲ្យខ្ញុំឬអត់ ខ្ញុំនឹងបម្រើអ្នក”។
ទោះយ៉ាងណាក៏ដោយ ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ (៩៩% បានបញ្ចប់) បានបង្ហាញថា បក្ស Move Forward បានឈ្នះ ១១២ ក្នុងចំណោម ៤០០ អាសនៈសមាជិកសភា និង ១៤.១ លានសំឡេងសម្រាប់សមាជិកសភាក្នុងបញ្ជីបក្ស ដោយបានយកឈ្នះគណបក្សភឿថៃដែលមានអាសនៈចំនួន ១១២ ដែលមានតែ ១០.៨ ប៉ុណ្ណោះ។
ចំណែកឯគណបក្ស Bhumjaithai ឈរនៅលេខរៀងទី ៣ជាមួយនឹងសមាជិកសភាមណ្ឌលចំនួន ៦៨ និង Palang Pracharath ស្ថិតនៅលំដាប់ទី៤ជាមួយនឹងសមាជិកសភាចំនួន ៣៩ មណ្ឌល។ ចំណាត់ថ្នាក់លេខបីក្នុងការប្រកួតក្នុងបញ្ជីគណបក្សគឺគណបក្ស United Thai Nation របស់លោកនាយករដ្ឋមន្ត្រី Prayut ដោយទទួលបានសំឡេងឆ្នោត ៤.៦៧ លានតាមពីក្រោយដោយគណបក្ស Bhumjaithai ទទួលបាន ១.១២ លានសំឡេង។
ជាចុងក្រោយលោកភីថាបាននិយាយទៀតថា Move Forward នឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយនៅពេលថ្ងៃត្រង់ថ្ងៃនេះ ដោយបន្ថែមថាលោកនឹងធ្វើដំណើរទៅកាន់វិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ដើម្បីថ្លែងអំណរគុណដល់អ្នកបោះឆ្នោតសម្រាប់ការគាំទ្ររបស់ពួកគេនៅម៉ោង៥.៣០ល្ងាច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលកំពុងនាំមុខក្នុងការរាប់សន្លឹកឆ្នោត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់