Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក សម្រេចបានទឹកប្រាក់​​​ជាង ១.៥ ពាន់​លាន​ដុល្លារ

បានផុស

នៅ

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជា​-​អាមេរិក រយៈពេល ៤​ ខែឆ្នាំ ​២០២៣ មានទឹក​​ប្រាក់​សរុប​ជាង ១.៥ ពាន់​លាន​ដុ​ល្លារ ថយចុះ​  ១៦.៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ស្ថិតនៅ​លេខ​ ២ បន្ទាប់ពី​ប្រទេស​ចិន។ នេះ​បើយោងតាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមតារាងរបាយការណ៍របស់​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ​​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក មាន​ចំនួនជាង ២.៤ពាន់លាន​ដុល្លារ ធ្លាក់ចុះ ១៦.២ ភាគរយ និង​ទំ​និ​ញ​នាំ​ពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៧៥ លានដុល្លារ ធ្លាក់ចុះ ២៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។

សម្រាប់​ខែមេសា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ មាន​ទឹកប្រាក់​សរុបជាង ៦២៦​ លាន​ដុល្លារ ស្មើនឹង ៣៤ភាគរយ។

ទំនិញសំខាន់ៗដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជាជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុង​ពេលនេះ គឺជា​និន្នាការ​ទីផ្សារ​សកល ​ដែល​កើត​មាននៅ​គ្រប់​ប្រទេស​។​

ចំណែកអ្នកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ការនាំចេញទំនិញទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមាន​វិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហានៃការចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយបន្តទៀតនោះ គឺអាស្រ័យ​ទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប៉ុន្តែទោះយ៉ាងណា លោកថា ការនាំចេញទៅប្រទេសមានកិច្ចព្រមព្រៀងអាសិប កម្ពុជា មានការកើនឡើង ដោយសារទើបតែចាប់ផ្តើម។

លោកថ្លែងដូច្នេះថា« ចំពោះទីផ្សារថ្មី កម្ពុជា បានធ្វើរួចហើយ ទី១ ទីផ្សារទៅកាន់ប្រទេសកូរ៉េ ហើយថ្មីៗនេះរាជរដ្ឋា​ភិបាល ក៏បានភ្ជាប់ទីផ្សារទៅកាន់ប្រទេសអារ៉ាប់ ក៏ដូចជាទីផ្សារប្រទេសជប៉ុនផងដែរ ដើម្បីជំរុញផលិតកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសកលលោក»។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧, ៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨,៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៥ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម