ព័ត៌មានអន្ដរជាតិ
គណបក្សចលនាឆ្ពោះទៅមុខ ថៃ ប្រកាសបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្ស ៧ ផ្សេងទៀត
មេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សរបស់លោកនឹងធ្វើការជាមួយបក្សចំនួន ៧ ផ្សេងទៀត ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងមានអាសនៈចំនួន ៣១៣ ក្នុងសភាតំណាងរាស្ត្រសរុប ៥០០ អាសៈ ។
គណបក្សចំនួន ៧ ដែលនឹងរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សចលនាឆ្ពោះទៅមុខ មានដូចជា គណបក្សភឿថៃ, គណបក្សថៃសាងថៃ, គណបក្សសេរីនិយមថៃ, គណបក្សប្រាឆាឆាត, គណបក្សយុត្តិធម៌ថៃ, គណបក្ស Plung Sungkom Mai និងគណបក្ស Peu Thai Ruamphalang ។
ទន្ទឹមនោះ លោក ភីថា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីគណបក្សទាំងអស់ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ខណៈព័ត៌មានលម្អិតណាមួយនឹងចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយលោកក៏នឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីអនុវត្តការងាររបស់រដ្ឋាភិបាលមុនឲ្យមានប្រសិទ្ធភាពផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈចំនួន ១៥២, គណបក្សភឿថៃទទួលបាន ១៤១ អាសនៈ ខណៈគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ឈរនៅលេខរៀងទី៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងសភាតំណាងរាស្រ្តចំនួន ៥០០ អាសនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង