ព័ត៌មានអន្ដរជាតិ
លោកស្រី យីងឡាក់ និយាយយ៉ាងណាខ្លះ ក្រោយបោះឆ្នោត?
នៅក្នុងការអត្ថាធិប្បាយរំលឹកខួបលើកទី ៩ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់ថៃ, អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បន់ស្រន់កុំឲ្យមានរដ្ឋប្រហារបែបនេះតទៅទៀត ហើយបានចាត់ទុកថា ព្រឹត្តិការណ៍ដ៏អាក្រក់កាលពីឆ្នាំ២០១៤ នោះគឺជារដ្ឋប្រហារលើកចុងក្រោយហើយនៅក្នុងប្រទេសមួយនេះ ។

ក្នុងការបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីបោះឆ្នោតសកលរួចហើយ, លោកស្រី យីងឡាក់ បាននិយាយថា “អារម្មណ៍របស់ខ្ញុំកាលពីរដ្ឋប្រហារឆ្នាំ២០១៤ និងអំឡុងពេលនេះ គឺខុសគ្នាស្រឡះ ដោយសារតែលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋថៃមិនអាចរក្សាជំហរគាំទ្ររដ្ឋាភិបាលដែលឡើងកាន់អំណាចដោយមិនមានលទ្ធិប្រជាធិបតេយ្យបានទៀតនោះទេ” ។
លោកស្រីបានបន្តថា “ប្រជាជនថៃបាននិងកំពុងរស់នៅក្រោមការគ្រប់គ្រងបែបផ្តាច់ការ ហើយកំពុងរស់នៅយ៉ាងអស់សង្ឃឹម ដោយសារតែពួកគេបានជួបបញ្ហាប្រឈមទាំងខាងសង្គម និងសេដ្ឋកិច្ច” ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ដែលដឹកនាំដោយប្រមុខកងទ័ពនៅពេលនោះ គឺលោក ប្រាយុទ្ធ ចាន់អូចា ហើយក្រោយមកលោកស្រីបានភៀសខ្លួនចេញពីប្រទេសកាលពីខែកញ្ញា ឆ្នាំ២០១៧ និងរស់នៅនិរទេស ចាប់តាំងពីពេលនោះមក ។
ក្នុងអំឡុងពេលនោះ លោកស្រីក៏ត្រូវបានគេរកឃើញផងដែរថា មានទោសកំហុសជុំវិញការចោទប្រកាន់ពីបទរំលោភអំណាច និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក Pita នឹងបំបែកកំណត់ត្រាថ្មីមួយ បើក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


