ព័ត៌មានអន្ដរជាតិ
តារា Net Idol ចិនម្នាក់ ប្រកួតផឹកស្រាសអស់ ៤ ដប បែរប្រទះឃើញស្លាប់
បណ្ដាញសង្គមចិនមានការភ្ញាក់ផ្អើលបន្ទាប់ពីអ្នកចាក់ផ្សាយដ៏ល្បី Brother Sanqianឬ Hia Sanqian អាយុ៣៤ឆ្នាំ បានផឹកស្រា Baijiu ឬស្រាសចិនចំនួន ៤ដប រួចក៏បាត់ខ្លួន មុនពេលទទួលដំណឹងថាគាត់បានស្លាប់ ខណៈគាត់បង្ហាញខ្លួនចុងក្រោយតាមរយៈ PK live ដែលជាមុខងារនៅក្នុងកម្មវិធីផ្សាយផ្ទាល់ដោយអនុញ្ញាតឲ្យអ្នកស្ទ្រីមប្រកួតប្រជែងគ្នា។

របាយការណ៍បានបង្ហាញថា Hye Sanqian ឬឈ្មោះពិត Wang Moufeng អាយុ ៣៤ ឆ្នាំបានផ្សាយបន្តផ្ទាល់ចាប់តាំងពីល្ងាចថ្ងៃទី ១៥ ខែឧសភា នៅពេលដែលគាត់បានចាក់ស្រាសចំនួន ៣ ដបចូលទៅក្នុងកែវធំមួយ។ មុនពេលផឹក រួចក៏បើកដបស្រាសទី៤ ហើយផឹកមួយដបទៀត។
ទោះជាយ៉ាងណាក៏ដោយ យោងតាមបទប្បញ្ញត្តិរបស់វេទិកានេះ ភេសជ្ជៈមានជាតិអាល់កុលមិនត្រូវបានអនុញ្ញាតនៅពេលចាក់ផ្សាយនោះទេ។ គណនីរបស់ Hie Sanqian ត្រូវបានរឹតបន្តឹងដោយសារតែបំពានច្បាប់។ ប៉ុន្តែគាត់បានផ្លាស់ប្ដូរគណនីហើយបន្តផឹក។
មិត្តរបស់ Hye Sanqian បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយការ Live ខាងលើបានបញ្ចប់នៅវេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែឧសភា គ្មាននរណាម្នាក់អាចទាក់ទងគាត់បានទៀតទេ។ តាមការសន្និដ្ឋានលោកអាចស្លាប់ក្នុងអំឡុងពេលនោះ។ រហូតដល់រសៀលទើបមានមិត្តភ័ក្ដិមកមើលសព។ ប៉ុន្តែដំណឹងនេះទើបតែធ្លាយនៅថ្ងៃទី១៩។
អ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលរួមរំលែកទុក្ខ ហើយររិះគន់ថាការប្រកួតបែបនេះមិនសមសោះ សូម្បីតែផឹកទឹកក៏គ្មានអ្នកណាដឹងដែរ គាត់រឹងរូសពេក ទីបំផុតគាត់ឈ្នះ។ ប៉ុន្តែដើម្បីអ្វី ផឹកច្រើន? រាងកាយមិនអាចទទួលយកបានរហូតស្លាប់ដោយគ្មានអ្នកណាដឹងសោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ