សុខភាព
ផ្លែឈើ ៦មុខនេះ ល្អសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់
ការសម្រកទម្ងន់ គឺជារឿងមួយដែលពិបាកធ្វើបំផុត គឺតម្រូវឱ្យមានការតាំងចិត្ត និងព្យាយាមខ្ពស់ទើបអាចសម្រេចតាមបំណងប្រាថ្នា។ សម្រកទម្ងន់មានច្រើនវិធីដូចជា ហាត់ប្រាណ តមអាហារ ឬ ការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវជាដើម។ ក្នុងនោះ ការជ្រើសរើសផ្លែឈើមានជីវជាតិ និងជួយមិនឱ្យឡើងគីឡូក៏ជារឿងមួយដែលល្អសម្រាប់សុខភាពផងដែរ។

រូបភាព៖ Google
ទី១.ផ្លែចេក
ចេក គឺជាផ្លែឈើមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើននៅក្នុងនោះជាពិសេសចេកពណ៌លឿង ហើយក៏ពេញនិយមសម្រាប់អ្នកហាត់ប្រាណ ឬ អ្នកសម្រកទម្ងន់ ព្រោះចេកអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ ចេកពណ៌លឿង ផ្ទុកទៅដោយប៉ូតាស្យូម ម៉ាញេស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។

រូបភាព៖ Google
ទី២.ផ្លែប៉ោម
ផ្លែប៉ោម ជាប្រភេទផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម តែមិនមានសារជាតិធ្វើឱ្យធាត់នោះទេ។ អ្នកអាចពិសារផ្លែប៉ោមជាអាហារពេលព្រឹក ឬ ពេលថ្ងៃត្រង់ជំនួសបាយបាន។ ប្រសិនជាអ្នកមិនចង់ពិសារវាទទេ អាចចិតផ្លែប៉ោមនេះជាចំណិតតួចៗរួចដាក់ញ៉ាំជាមួយសាឡាត់ ឬ ទឹកដោះគោជូរបានដូចគ្នា។

រូបភាព៖ Google
៣.ផ្លែប័រ
ផ្លែប័រ ជាផ្លែឈើដ៏ពេញនិយមមួយប្រភេទ យើងអាចយកវាធ្វើជាម្ហូបក៏បាន និងបង្អែមក៏បានដូចគ្នា។ ផ្លែប័រ សម្បូរដោយជាតិខ្លាញ់ និងកាឡូរី ប៉ុន្តែ វាមិនធ្វើឱ្យឡើងទម្ងន់ទេ ប្រសិនបើអ្នកទទួលទានមិនបន្ថែមស្ករ ឬ ទឹកដោះគោខាប់ចូល ហើយញ៉ាំវាម្តងបន្តិចៗ។ ផ្លែនេះជួយឱ្យអ្នកស្រកគីឡូបាន ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ ទប់ទល់នឹងការឃ្លាន។

រូបភាព៖ Google
៤.ផ្លែឪឡឹក
ឪឡឹក ជាផ្លែឈើមួយដែលងាយស្រួលរក មានជាតិទឹករហូតដល់ទៅ៩២% និងមានកាឡូរីទាប ប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់។ ឪឡឹក អាចញ៉ាំជាផ្លែឈើ ក្រឡុកយកទឹក ឬជាមួយសាឡាត់ជាដើម។

រូបភាព៖ Google
៥.ផ្លែទទឹម
ទទឹម មានតួនាទីប្រឆាំងនឹងការរលាក ហើយក៏ជួយជំរុញការរំលាយអាហារបានល្អ និងរក្សាជាតិខ្លាញ់នៅក្នុងខ្លួននៅថេរល្អ ជួនការស្រកខ្លាញ់ក្បាលពោះយ៉ាងល្អ។ គ្រាប់ផ្លែទទឹម ជួយឱ្យប្រព័ន្ធឈាមរបស់អ្នកដើរបានល្អប្រសើរឡើង។

រូបភាព៖ Google
៦.ផ្លែគីវី
គីវី មានរសជាតិជូរ ផ្ទុកដោយសារធាតុចិញ្ចឹម និងមានវីតាមីន E និងវីតាមីន C។ តាមការសិក្សា ប្រសិនបើអ្នកពិសារផ្លែគីវី ២ផ្លែក្នុងមួយសប្តាហ៍ អាចជួយឱ្យខ្លាញ់ក្បាលពោះ និងទំហំចង្កេះក៏ស្រកផងដែរ។ មិនត្រឹមតែអាចសម្រកទម្ងន់បានទេ គីវី ក៏ជួយឱ្យសុខភាពពោះវៀនមានភាពល្អប្រសើរ និងកាត់បន្ថយសម្ពាធឈាម។ ចំពោះអ្នកដែលមានជំងឺខ្សោយបេះដូង គឺលើកទឹកចិត្តខ្ពស់ឱ្យទទួលទានផ្លែគីវីនេះ៕

រូបភាព៖ Google
-
ចរាចរណ៍២១ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


