ព័ត៌មានអន្ដរជាតិ
បង្គន់អភិជនអាយុកាល ២៥០០ ឆ្នាំ នៅទីក្រុងហ្ស៊េរុយសាឡិម សុទ្ធតែលាមកមនុស្សឈឺ
ជីកឃើញបង្គន់បុរាណរបស់អភិជនចំនួនពីរនៅទីក្រុងហ្ស៊េរុយសាឡិមទើបដឹងថា អ្នកប្រើនៅយុគសម័យដែកមានសុខភាពមិនសូវល្អប៉ុន្មានទេ ។ ក្នុងការស្រាវជ្រាវគេរកឃើញ ដាមដានមេរោគបង្កប៉ារ៉ាស៊ីតនៅក្នុងឧបករណ៍ជីកបង្គន់ថ្មចំនួនពីរ ហើយមេរោគដែលគេរកឃើញមានឈ្មោះថា Giardia duodenalis ជាជំងឺបណ្ដាលឲ្យមនុស្សរាក ឈឺពោះ និងស្រកគីឡូដ៏ពេញនិយមកាលជំនាន់នោះ ។

ដុកទ័រ Piers Mitchell មានប្រសាសន៍ថា “រោគរាកមួលនេះឆ្លងតាមទឹក ឬអាហារដែលប៉ះពាល់លាមកអ្នកជំងឺ ហើយពួកយើងសង្ស័យថាវាគឺជាបញ្ហាធំក្នុងទីក្រុងពីមុនដោយសារចំនួនប្រជាជនច្រើន សីតុណ្ហភាពក្ដៅ និងសត្វរុយ ជាពិសេសបរិមាណទឹកមានកំណត់នារដូវក្ដៅតែម្ដង” ។ ជនរងគ្រោះដែលឈឺធ្ងន់ដល់បាត់បង់ជីវិតភាគច្រើនជាកុមារ ជួនកាលគាត់អាចឈប់លូតលាស់ អន់បញ្ញា ឬពិការក៏មាន ។
លាមកពីសម័យបុរាណបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនសម្រាប់បុរាណវត្ថុវិទូ ពួកគេយកសំណាកលាមកមកពីកករជាប់លូក្រោមបង្គន់មកពិនិត្យនិងរកឃើញពងប៉ារ៉ាស៊ីតពោះវៀន ៤ ប្រភេទរួមមាន តេនញ៉ា ព្រូនទំពក់ ព្រូនមូល និងអៀនទៀតផង ។ ប៉ុន្តែមេរោគដែលបណ្តាលឱ្យកើតជំងឺរាកមួលគឺមានភាពផុយស្រួយ និងពិបាកពិនិត្យជាខ្លាំង នេះបើយោងតាមការសិក្សាថ្មីមួយ ។ យ៉ាងណាក្រុមការងារបានប្រើបច្ចេកទេសជីវម៉ូលេគុលហៅថា ELISA ដើម្បីជម្នះបញ្ហាខាងលើដោយជោគជ័យ ៕
ចុចអាន ៖ ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


