ព័ត៌មានអន្ដរជាតិ
ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ
ប៊ូតុងក្រហមនៅលើតុប្រធានាធិបតីអាមេរិកត្រូវបានគេសន្មត់ថាជាការកោះហៅរកជំនួយការ នៅពេលណាដែលប្រធានាធិបតីត្រូវការជំនួយ ។ នៅឆ្នាំ ២០១៧ គេបានបង្ហើបឲ្យដឹងថា នៅពេលនោះលោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រើប៊ូតុងនេះដើម្បីបញ្ជាយកភេសជ្ជៈគ្មានជាតិស្ករ (Diet Coke) ។

ជាមួយនឹងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលចូលកាន់តំណែង មានការផ្លាស់ប្តូរបន្តិចបន្តួចត្រូវបានធ្វើរួចទៅហើយនៅលើតុនោះ ។ ប៊ូតុងពណ៌ក្រហមតូចមួយនៅលើប្រអប់លើតុ Resolute Desk របស់ប្រធានាធិបតីដែលបានផ្គត់ផ្គង់ឲ្យលោក ដូណាល់ ត្រាំ ជាមួយភេសជ្ជៈគ្មានជាតិស្ករ (Diet Coke) ហាក់ដូចជាបាត់ ។

ឧបករណ៍នេះត្រូវបានព័ទ្ធជុំវិញដោយប៊ូតុងដែលត្រូវបានគេប៉ាន់ស្មានអំពីគោលបំណងរបស់វាជាមួយនឹងការទស្សន៍ទាយដ៏ពេញនិយមបំផុតគឺប៊ូតុងនុយក្លេអ៊ែរ ។ ទោះយ៉ាងណានៅឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ បានបង្ហាញនូវរឿងពិតនេះដោយចុចលើវា ហើយបន្ទាប់មកគេឃើញមានអ្នកបម្រើប្រុសម្នាក់យកភេសជ្ជៈដែលគាត់ចូលចិត្តនៅលើចានប្រាក់ ។

ទោះយ៉ាងណាប៊ូតុងនោះមិនមែនជាការច្នៃប្រឌិតរបស់ ត្រាំ នោះទេ ។ រូបថតបង្ហាញថា ប្រធានាធិបតីអាមេរិកទី ៤៤ លោក បារ៉ាក់ អូបាម៉ា ក៏បានប្រើវាដើម្បីទទួលបានភេសជ្ជៈផងដែរ ប៉ុន្តែជម្រើសរបស់គាត់ត្រូវបានគេរាយការណ៍ថាជាភេសជ្ជៈសុខភាព ដូចជាទឹកតែជាដើម ។

លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី ៤៦ កាលពីថ្ងៃទី ២០ ខែមករា ។ នៅថ្ងៃដំបូងរបស់លោកនៅក្នុងការិយាល័យលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន និងបានថ្លែងសុន្ទរកថាលើកដំបូងរបស់លោកដោយនិយាយអំពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបញ្ហាអន្តោប្រវេសន៍ និងការប្រែប្រួលអាកាសធាតុ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បញ្ជាប្រតិបត្តិទាំង១៧ដែលលោក Joe Biden ចុះហត្ថលេខានៅថ្ងៃចូលកាន់តំណែងដំបូង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


