កីឡា
បុរសពិការវ័យ៥៥ឆ្នាំ ជឹម ផាន មានកិត្តិយសដែលបានប្រកួតអាស៊ានប៉ារ៉ាហ្គេមចុងក្រោយនៅកម្ពុជា
លោក ជឹម ផាន ដែលកីឡាករអត្តពលកម្មពិការកម្ពុជាពោរពេញដោយមោទនភាព និងកិត្តិយសដែលទទួលបានឱកាសប្រកួតក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមចុងក្រោយនៅលើទឹកដីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីធ្លាប់បានចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមជាង២០ឆ្នាំមកហើយ។
បុរសវ័យចំណាស់រូបនេះដើមឡើយជាកីឡាករបាល់ទះជនពិការធ្លាប់បានចូលរួមប្រកួតលើអន្តរជាតិជាច្រើន និងឈ្នះមេដាយមាសពីការប្រកួតក្នុងតំបន់អាស៊ី នៅប្រទេសកូរ៉េកូរ៉េខាងត្បូង និងទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤ នៅទ្វីបអឺរ៉ុបផងដែរ។

បន្ទាប់មកលោក ជឹម ផាន បានប្តូរមកហ្វឹកហាត់កីឡាអត្តពលកម្មក៏ទទួលបានជោគជ័យជាបន្តបន្ទាប់សម្រាប់ការចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម និងអាស៊ីប៉ារ៉ាហ្គេម។ ជាពិសេសលោកតែងតែបានចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ចាប់តាំងពីលើកទី១ ឆ្នាំ២០០១ រហូតដល់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
រហូតដល់ពេលនេះ លោកបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមរយៈពេលជាង២០ឆ្នាំហើយ។ ក្នុងនោះលោកធ្លាប់បានឈ្នះមេដាយជាច្រើនគ្រឿងដូចជាមេដាយមេដាយមាស ប្រាក់ និងសំរិទ្ធពុំដែលខានឡើយគិតចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១៧ ប៉ុន្តែអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី លោកមិនទទួលបានមេដាយអ្វីឡើយ។

លោក ជឹម ផាន បាននិយាយថា ៖«ខ្ញុំបានចាប់ផ្តើមលេងកីឡាតាំងពីឆ្នាំ១៩៩៦។ ដល់ឆ្នាំ១៩៩៧ មានអង្គការមួយបញ្ជូនខ្ញុំទៅម៉ាឡេស៊ីធ្វើជើងសិប្បនិម្មិតឲ្យខ្ញុំដើម្បីប្រកួតកីឡាជនពិការអាស៊ាន និងអាស៊ី។ ឆ្នាំ២០០៩-២០១០ ខ្ញុំបានទៅប្រកួតជនពិការអាស៊ីជាង៤០ប្រទេសនៅប្រទេសថៃ កាលណោះ ខ្ញុំទទួលបានលទ្ធផលល្អគឺប្រាក់២ និងសំរិទ្ធ១។ បន្ទាប់ពីហ្នឹងមក ខ្ញុំទទួលបានមេដាយជាបន្តបន្ទាប់ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម និងទើបតែឆ្នាំ២០២២នៅឥណ្ឌូណេស៊ីកន្លងទៅនេះ ខ្ញុំអត់ទទួលបានមេដាយទេ»។
សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាគឺជាលើកចុងក្រោយរបស់លោកក្នុងនាមជាអាជីពរត់ប្រណាំងលើឆាកអន្តរជាតិ។ លោក ជឹម ផាន បានឲ្យដឹងថា ៖«កន្លងមក ខ្ញុំធ្លាប់ស្នើសុំថ្នាក់ដឹកនាំចូលនិវត្តន៍ពីអាជីពកីឡាពីរដងដែរ តែដោយសារតែប្អូនៗខ្លះអត់ទាន់មានសមត្ថភាពដូចខ្ញុំ អីចឹងថ្នាក់ដឹកនាំមើលឃើញសមត្ថភាពរបស់ខ្ញុំនៅអាចប្រកួតប្រជែងបាន ពួកគាត់ស្នើឲ្យខ្ញុំបន្តលេងនៅក្នុងឆ្នាំ២០២៣នេះទៀត»។

បុរសពិការជើងវ័យ៥៥ឆ្នាំបានបង្ហាញអារម្មណ៍ថា ៖«ក្នុងអារម្មណ៍ខ្ញុំគឺសប្បាយចិត្ត ដោយសារអាស៊ានប៉ារ៉ាហ្គេមលើកទី១នៅក្នុងប្រទេសរបស់យើង ហើយក៏ជាអាស៊ានប៉ារ៉ាហ្គេមចុងក្រោយសម្រាប់អាជីពកីឡារបស់ខ្ញុំ។ វ័យរបស់ខ្ញុំដល់ពេលត្រូវសម្រាកហើយ ដូច្នេះខ្ញុំសប្បាយចិត្ត និងមានកិត្តិយសដែលមានសំណាងប្រកួតចុងក្រោយនៅក្នុងទឹកដីកំណើតខ្លួនឯង»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


