ព័ត៌មានជាតិ
អ្នកចិញ្ចឹមក្រពើស្នើជួយរកទីផ្សារនាំចេញត្រង់ទៅចិន
អ្នកចិញ្ចឹមក្រពើខេត្តសៀមរាប បានស្នើដល់ភាគីពាក់ព័ន្ធជួយរកទីផ្សារនាំចេញត្រង់ទៅប្រទេសចិន ខណៈបច្ចុប្បន្នទីផ្សារក្រពើមានតែនាំចេញទៅវៀតណាមមួយច្រកប៉ុណ្ណោះ។ ដោយឡែកទីផ្សារនៅក្នុងស្រុកពុំមានតម្រូវការនោះទេ។ នេះជាការលើកឡើងរបស់លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប។

លោក ញ៉ែម បូរាណ បានឱ្យដឹងថា សព្វថ្ងៃនេះឈ្មួញវៀតណាម បានទិញក្រពើពីកម្ពុជា ដើម្បីនាំចេញទៅទីផ្សារចិន។ ទាក់ទិននឹងបញ្ហានេះ លោក ញ៉ែម បូរាណ ចង់ឃើញរាជរដ្ឋាភិបាលជួយបង្កើតទីផ្សារនាំចេញដោយត្រង់ទៅចិន ជំនួសការនាំចេញទៅច្រកវៀតណាមហើយ ទើបឈ្មួញវៀតណាម នាំចេញបន្តទៅចិន ដែលនាំឱ្យក្រពើនៅកម្ពុជា កាន់តែមានតម្លៃថោក។
លើសពីនេះទៀត ទីផ្សារក្រពើនៅកម្ពុជា ពឹងផ្អែកតែឈ្មួញវៀតណាម ដូច្នេះឈ្មួញវៀតណាមទម្លាក់តម្លៃតាមតែអំពើចិត្ត ដែលធ្វើឱ្យអ្នកចិញ្ចឹមជួបការលំបាក ខណៈដែលការចំណាយប្រចាំខែលើថ្លៃចំណីអស់ខ្ទង់ពាន់ដុល្លារ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមេជាង ៥០០ក្បាល លោក ញ៉ែម បូរាណ បានឱ្យដឹងទៀតថា បច្ចុប្បន្នេះតម្លៃកូនក្រពើលក់បាន១ក្បាលត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ ហើយទីផ្សារក៏មិនឋិតថេរនោះដែរ ពោលគឺនៅពេលមានតម្រូវការទើបឈ្មួញវៀតណាមចុះមកទិញ។
ដោយឡែកម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមេជិត ១ពាន់ក្បាលមួយរូបទៀតនៅស្រុកពួក លោក គង់ មី បានឱ្យដឹងដែរថា សព្វថ្ងៃនេះ អ្នកចិញ្ចឹមក្រពើហាក់បាក់ទឹកចិត្តដោយសារមិនមានទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ លោក គង់ មី កត់សម្គាល់ឃើញថា អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប បានបោះបង់មុខរបរនេះច្រើន។ ចំណែកនៅខេត្តកំពង់ឆ្នាំង និងបាត់ដំបង ក៏ស្ទើរតែលែងមានអ្នកចិញ្ចឹមដោយសារបញ្ហាទីផ្សារ។
ទាក់ទិននឹងបញ្ហានេះ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមួយរូបសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ទីផ្សារក្រពើនាពេលបច្ចុប្បន្នពិតជាលំបាក និងមិនមានទីផ្សារពិតមែន។ ទន្ទឹមនឹងនេះ លោកគាំទ្រចំពោះការសំណូមពររបស់អ្នកចិញ្ចឹមដែលចង់ឱ្យមានទីផ្សារនាំចេញត្រង់ទៅប្រទេសចិន។ លោកថា កន្លងមកអ្នកចិញ្ចឹមក៏ធ្លាប់ស្នើសុំដោយផ្ទាល់ទៅកាន់រដ្ឋមន្រ្តីក្រសួងកសិកម្មផងដែរពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។
សូមបញ្ជាក់ថា ពលរដ្ឋកម្ពុជា មិនសូវនិយមបរិភោគសាច់ក្រពើនោះទេ ប៉ុន្តែពេញនិយមប្រើប្រាស់ផលិតផលដែលធ្វើពីស្បែកក្រពើ។ ទោះយ៉ាងណា ស្បែកក្រពើភាគច្រើននាំចូលពីបរទេស ដោយសារកម្ពុជា មិនទាន់មានរោងចក្រកែច្នៃស្បែកក្រពើនៅឡើយ។ ចំណែកទីតាំងដែលចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើន មាននៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តសៀមរាប៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


