Connect with us

ព័ត៌មានជាតិ

អគ្គិភ័យកើតឡើងជាង ៣០០លើកបង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៤០នាក់ ត្រឹម៥ ខែ នៅទូទាំងប្រទេស

បានផុស

នៅ

ក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៣០៤លើក ដោយបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជិត ៤០នាក់ ព្រមទាំងបំផ្លាញលំនដ្ឋានជាង៣៤០ខ្នងផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍​នៅព្រឹកថ្ងៃទី​០៣មិថុនានេះថា រយៈពេល៥ខែនេះ អគ្គិភ័យបានបណ្តាលឱ្យឆេះផ្ទះចំនួន ៣៤៣ខ្នងឆេះតូបផ្សារ ២៣តូប ឃ្លាំងទំនិញ ៨កន្លែង សាលារៀន១ខ្នង អគាររដ្ឋបាល៨កន្លែង រោងចក្រសិប្បកម្ម ៩កន្លែង ស្លាប់មនុស្ស១៤នាក់ និងរបួស២៣នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់១៤នាក់ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន៣នាក់ រងរបួស៣នាក់ ឆេះផ្ទះ៥១ខ្នង ឆេះតូបផ្សារ៣តូប ឃ្លាំទំនិញ៥កន្លែង និងរោងចក្រសិប្បកម្ម១កន្លែងក្នុងករណីអគ្គិភ័យ៥៦លើក។

លោកបានបន្តទៀតថា ក្រៅពីនេះនៅខេត្តកណ្តាលមានអ្នកស្លាប់១នាក់ តាកែវ២នាក់ ស្វាយរៀង២នាក់ ស្ទឹងត្រែង១នាក់ កំពង់ចាម៣នាក់ និងខេត្តព្រះសីហនុ២នាក់។

បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ​ធ្លាប់បានបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង គឺបណ្ដាលមកពីការឆ្លង​ចរន្តអគ្គិសនីចំនួន ៤១.៥៥ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ភាគរយ និងក្ដាប់ មិនបានចំនួន២០.២១ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម