ជីវិតកម្សាន្ដ
ឈុតពណ៌ទឹកក្រូចរបស់ ម៉ៃ ដាវីកា ធ្វើឱ្យអ្នកពូកែស្អប់នាង លែងហ៊ានរិះគន់
រូបភាពរបស់ ម៉ៃ ដាវីកា (Mai Davika Horne) មួយរយៈចុងក្រោយនេះ មិនសូវទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ទស្សនិកជនប៉ុន្មានឡើយ ដោយសារតែរូបរាងស្គមស្គាំងខ្លាំង នាងទទួលបានមតិរិះគន់ច្រើនជាងគាំទ្រ ដល់ថ្នាក់អ្នកខ្លះហ៊ាននិយាយចំៗថា នាងស្គមពេកប្រៀបដូចមនុស្សអត់ហូបបាយអ៊ីចឹង។

ត្បិតថាទទួលបាននូវការររិះគន់ឥតសំចៃពីបណ្ដាសទស្សនិកជនមួយចំនួន និងបណ្ដា Hater របស់នាង ប៉ុន្តែតារាស្រីរូបនេះពុំអើពើ ឬបញ្ចេញមតិវាយប្រហារតបវិញឡើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែខិតខំធ្វើការ និងបន្តលេចមុខលើឆាកអន្តរជាតិជាញឹកញាប់ ក៏ដូចជាតំណាងប្រេនធំៗជាហូរហែ។
តួយ៉ាងកាលពីថ្ងៃទី៣ ខែមិថុនា ម៉ៃ ដាវីកា បានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តមួយ ជាមួយនឹងរ៉ូបពណ៌ទឹកក្រូចយ៉ាងសិចស៊ី ដែលជាម៉ាកយីហោរបស់ GUCCI។ បង្ហាញខ្លួនលើកនេះ នាងបានធ្វើឱ្យទស្សនិកជនលាន់សរសើរសម្រស់ថាពិតជាស្រស់ស្អាត និងសក្តិសម មើលទៅមិនស្គមដូចមុន ជាពិសេស Hater របស់នាងលែងហ៊ានប្រើមតិមិនល្អរិះគន់លើនាងតទៅទៀត៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ថា នាងផ្លាស់ប្ដូរហើយ ក្រោយប្រឡូកក្នុងវិស័យ Kpop ជិត ៨ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


