Connect with us

កីឡា

ធន់ ផានិត អស់​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ខ្សែ​ក្រវាត់​ខារ៉ាបាវលើក​ទី​២

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត ​មិន​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​២សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ថ្មី​ បន្ទាប់​ពី​ចាញ់​កីឡាករ​ ពេជ្រ ប៊ុនសិទ្ធ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យទី​៤​ ខែមិថុនា ឆ្នាំ២០២៣​ នៅ​សង្វៀន​ទូរទស្សន៍​​បាយ័ន​ស្ទឹង​មាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដែល​​ត្រូវ​​ប្រើ​​​ពេល​៥​ទឹក​ពេញទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។ អ្នក​ទាំងពីរ​មាន​លក្ខណៈ​ពិសេស និង​ចំណុច​ល្អ​​រៀង​ៗ​ខ្លួន។ ​ធន់ ផានិត ​​បាន​ផ្លាស់​​ប្តូរ​បច្ចេកទេស​ខុស​ប្លែក​ពីរាល់​ដង​ដោយ​ព្យាយាម​​ប្រើ​ជង្គង់​ច្រើន​ជាង​ការ​ទាត់​ជើង​ក្រោម​ដែល​ជា​ក្បាច់​សម្លាប់​ដៃ​គូ​របស់​ខ្លួន។ ស្រប​ពេល​​ ពេជ្រ ប៊ុនសិទ្ធ ប្រើ​កណ្តាប់​ដៃ និង​កែង​ដ៏​មាន​ប្រសិទ្ធភាព។

ចាប់​ពី​ទឹក​ទី​១​ដល់​ទី​៣ អ្នក​ទាំង​ពីរ​​​​​​ធ្វើ​បាន​ល្អ​ដូច​គ្នា​ដោយ​មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ ​ប៉ុន្តែ​​ទឹក​ទី​៤ និង​ទី​៥ ពេជ្រ ប៊ុនសិទ្ធ​ ប្រើ​កណ្តាប់​ដៃ​ច្បាស់​ៗ​​ ស្រប​ពេល​​ ធន់ ផានិត ស្រុត​ចម្រុះ​កម្លាំង​ស៊ុហ្វផង​។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ពិន្ទុ​ដាច់​ស្រឡះ​ទៀត​នោះ​គឺ​នៅ​ចុង​ទឹក​ទី​៥ ពេជ្រ ប៊ុនសិទ្ធ វាយ​​កណ្តាប់​ដៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់ ធន់ ផានិត ​៨​ពីរ​ដង ហើយ​ក៏​ចប់​ទឹក​តែ​ម្តង។ ប្រសិន​បើ​មិន​ចប់​ទឹក​ទេ ធន់ ផានិត​ អាច​ត្រូវ​បាន​​ ប៊ុនសិទ្ធ វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់ ឬ​ក៏​សន្លប់​​ក៏​ថា​បាន។

យ៉ាង​ណា ចប់​ការ​ប្រកួត ចៅ​ក្រម​ទាំង​៥​រូប​​បាន​កាត់​សេចក្តី​ឲ្យ ពេជ្រ ប៊ុនសិទ្ធ ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ ធន់ ផានិត ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នេះ​ជា​ការ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី២​របស់ ធន់ ផានិត បន្ទាប់​ពី​ធ្លាប់​ចាញ់ ពេជ្រ សម្បត្តិ ទឹក​ទី​១​ ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ឆ្នាំ​២០២២៕

អត្ថបទ៖ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម