សន្តិសុខសង្គម
មេឃុំ ប្រាប់ហេតុការណ៍បន្ថែមរឿងបុរសលួចទំពាំង ២ ផ្លែ ត្រូវម្ចាស់ចាប់បាន Live លើហ្វេសបុក
បុរសម្នាក់ត្រូវបានស្ត្រីម្ចាស់ចំការចោទប្រកាន់ថា លួចកាច់ទំពាំងចំនួន ២ ផ្លែ ហើយត្រូវបានអាជ្ញាធរឃុំលាងដៃ ស្រុកអង្គរធំ ហៅសួរនិងអប់រំ បញ្ចប់រឿងទាំងសងខាង។ តែម្ចាស់ចំការបាន live ផ្ទាល់ ធ្វើឲ្យមានចំណាប់អារម្មណ៍ផ្សេងៗគ្នាក្នុងបណ្តាញសង្គម។

លោកគឿន កើប មេឃុំលាងដៃ បានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ស្ត្រីម្ចាស់ចំការ ឈ្មោះ ជា លក្ខណា នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ បុរសដែលរងការចោទប្រកាន់មានឈ្មោះ សោម ស៊ាន អាយុ៣៤ ឆ្នាំរស់នៅភូមិឃុំខាងលើ។
លោកបន្តថា នៅពេលជួបគ្នាភាគីទាំងសងខាងបានសម្របសម្រួលគ្នាទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពលួចកាច់ទំពាំងនោះតទៅទៀត។ បន្ទាប់ពីដោះស្រាយចប់ ខាងលោកក៏បានជូនថវិកានិងគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រខាងលើផងដែរ។

លោកបញ្ជាក់ថា រឿងម្ចាស់ចំការ live ផ្សាយក្នុងហ្វេសបុក ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ មហាជនយ៉ាងច្រើន នៅជារឿងរបស់ពួកគាត់ផ្ទាល់ ហើយមហាជនជាអ្នកវិនិច្ឆ័យ។
ជាមួយគ្នានោះដែរ គេឃើញសប្បុរសជនជាច្រើនបាននាំគ្នាយកថវិកា និងគ្រឿងឧបភោគបរិភោគ ទៅជួយដល់បុរសខ្វះខាតខាងលើ ដែលមានវិបត្តិហើយកំពុងរស់នៅផ្ទះជាមួយប្អូនស្រីនៅក្នុងភូមិឃុំខាងលើ៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


