Connect with us

ជីវិតកម្សាន្ដ

ទឹកដោះគោកញ្ចប់ថៃ លក់អស់ពីហាង ក្រោយ Lisa ថតឃ្លីបបង្ហោះជាមួយមិត្តភក្តិ

បានផុស

នៅ

ឥទ្ធិពលរបស់ Lalisa បាននិងកំពុងសាយភាពពាសពេញពិភពលោក ក្រោយពេលនាងលេចមុខក្នុងវិស័យ Kpop ជិត ៨ឆ្នាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ ​សមាជិក Blackpink រូបនេះ មានឈ្មោះបោះសំឡេងជាអន្តរជាតិ និងបានក្លាយជាទូតសុឆន្ទៈឱ្យប្រេនល្បីៗលំដាប់ពិភពលោកជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកមិនថា គ្រឿងអលង្ការ សម្លៀកបំពាក់ ស្បែកជើង កាបូប ឬសូម្បីតែអាហារសម្រន់សាមញ្ញៗ ឱ្យតែ Lalisa ថតបង្ហោះ វាត្រូវលក់ដាច់អស់ៗគ្មានសល់ពីក្នុងហាង រហូតមានរបស់ខ្លះលក់ដាច់ស្តុកទៀតផង។

ជាក់ស្ដែងថ្មីៗនេះ ទឹកដើគោកញ្ចប់ម៉ាកថៃមួយ ត្រូវលក់អស់ពីហាង បន្ទាប់ Lalisa ថតវីដេអូឃ្លីបជាមួយមិត្តភក្តិ នៅឯប្រទេសថៃ​។ ​ក្រោយវីដេអូបានចែកផ្សាយនៅលើបណ្ដាញសង្គម តាមបណ្ដាហាងលក់រាយនានានៅក្នុងប្រទេសថៃ ពុំមានទឹកដោះគោមួយនេះលក់ឱ្យភ្ញៀវឡើយ ព្រោះតែមនុស្សម្នាសម្រុកគ្នាទិញអស់រលីង៕

ប្រែសមម្រួល៖ សន្យា

ចុចអាន៖ គ្រាន់តែចូលរួមអាហារពេលល្ងាចសោះ Aum ស្លៀករ៉ូបតម្លៃរាប់ពាន់ដុល្លារ

ចុចអាន៖ ប្រជាជនកូរ៉េប្រដូចស្គ្រីប Jennie នៅក្នុងរឿង The Idol ភាគ២ ទៅនឹងសម្ដីបាតសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម