ជីវិតកម្សាន្ដ
គ្រាន់តែចូលរួមអាហារពេលល្ងាចសោះ Aum ស្លៀករ៉ូបតម្លៃរាប់ពាន់ដុល្លារ
បើនិយាយពីភាពស៊ីវិល័យក្នុងវិស័យសិល្បៈថៃ ប្រិយមិត្តមុខតែនឹកដល់កំពូលតារាសម្ដែង Aum Patchrapa ត្បិតនាងជាតារាស្រីនិយមតុបតែងខ្លួនជាមួយនឹងរបស់សុទ្ធតែថ្លៃៗ មិនថាគ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ឬស្បែកជើងនោះទេ។

តួយ៉ាងនាពេលថ្មីៗនេះ គ្រាន់តែចូលរួមអាហារពេលល្ងាចសាមញ្ញប៉ុណ្ណោះ Aum គ្រងរ៉ូបមួយឈុតដែលមានតម្លៃជិត ៤ពាន់ដុល្លារឯណោះ។ រ៉ូបពណ៌ខ្មៅ ចោមពុមរបស់ Aum នៅក្នុងកម្មវិធីអាហារពេលល្ងាចរបស់របស់ម៉ាកយីហៅមួយនៅក្នុងប្រទេស ត្រូវបានគេដឹងថា ជាយីហោរបស់អេស្ប៉ាញ Isabel Sanchis ដែលតម្លៃរបស់វាគឺ ៣,៧៩៥ដុល្លារអាមេរិក។
យ៉ាងណាមិញ ប្រិយមិត្តក្នុងស្រុកមិនចម្លែកចំពោះតម្លៃរ៉ូបប៉ុន្មាននោះទេ ព្រោះកន្លងមក តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ ធ្លាប់គ្រងឈុត និងអលង្ការខ្ទង់សែនដុល្លារឯណោះ ខណៈតម្លៃលើកនេះគេចាត់ទុកថាតិចតួចប៉ុណ្ណោះសម្រាប់កំពូលតារាដូចជា Aum ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Aum ទម្លាយស្ថានភាព រវាងអ្នកជំនួញវ័យក្មេង កំពុងល្បីថាមានទំនាក់ទំនងជាមួយនាង
ចុចអាន៖ Jin បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងជួរកងទ័ព ចំពេលគម្រប់ខួប ១០ឆ្នាំរបស់ក្រុម BTS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


