ព័ត៌មានអន្ដរជាតិ
បេឡារុស ថា នុយក្លេអ៊ែររុស្ស៊ី នៅទឹកដីរបស់ខ្លួន ខ្លាំងជាងបរមាណូ ដែលអាមេរិក ទម្លាក់លើ ហ៊ីរ៉ូស៊ីម៉ា ៣ដងឯណោះ
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានលាតត្រដាងថា ប្រទេសរបស់លោក ចាប់ផ្តើមទទួលបានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីសម្ព័ន្ធមិត្ត រុស្ស៊ីហើយ។
ជាមួយគ្នានោះដែរ លោក Lukashenko បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ប្រទេសរបស់លោកកំពុងទទួលបានសព្វាវុធ មានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូរបស់អាមេរិកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី នៃប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ ដល់ទៅ៣ដងឯណោះ។
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។
មុននេះ លោក Lukashenko និយាយថា លោកបានដាក់សំណើ សុំឲ្យសម្ព័ន្ធមិត្តរុស្ស៊ី យកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួន មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការកំញើញ។
ស្របពេលជាមួយគ្នានោះ លោកបញ្ជាក់ថា លោកនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការបាញ់វាភ្លាមៗ ប្រសិនបើប្រទេសរបស់ខ្លួន រងការវាយប្រហារ។
មេដឹកនាំបេឡារុស និយាយទៀតថា “នោះជាសំណើរបស់ខ្ញុំ។ រុស្ស៊ីមិនបានដាក់សំណើមកខ្ញុំទេ គ្មាននរណាធ្វើសង្រ្គាមជាមួយរដ្ឋនុយក្លេអ៊ែរឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកណាធ្វើសង្រ្គាមជាមួយយើងដែរ។ តើមានការគំរាមកំហែងបែបនេះទេ? មែនហើយ ខ្ញុំត្រូវតែទប់ទល់នឹងការគំរាមកំហែងនេះ”។
គួរបញ្ជាក់ជាថ្មី ទីក្រុងមូស្គូបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស កាលពីខែមីនា ដោយលើកឡើងពីការគំរាមកំហែងពីសត្រូវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរភ្លាម បើទឹកដីរបស់ខ្លួន ត្រូវគេវាយប្រហារ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង