ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ សមិទ្ធផលសន្ធឹកសន្ធាប់របស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណាអាចប្រៀបផ្ទឹមបាន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់របស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសគឺគ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន ជិត ៣.០០០ នាក់ នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀងទាំងអស់ សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តស្វាយរៀង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម ។ល។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល ដូចគណបក្សប្រជាជនកម្ពុជា បាននោះទេ។ ជាការពិត តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយ ដែលយើងប្រកាន់យក សព្វថ្ងៃនេះ គឺជារបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស មានន័យថា ជារបប ដែលយក ប្រជាពលរដ្ឋជាធំ ជាអធិបតី អំណាចទាំងឡាយ គឺចេញមកពីប្រពលរដ្ឋ។ ដូច្នេះសូមឲ្យ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាយើង ទាំងអស់ ចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដឹងបម្រើប្រជាពលរដ្ឋពិតៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យសមាជិក សមាជិកា ទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


