ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន គាំទ្រចំពោះអាជ្ញាធរដាក់តាំងបង្ហាញព្រះប្រតិមាអង្គថ្មី ក្នុងអគារសារមន្ទីរ ដើម្បីពលរដ្ឋគោរពបូជា
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងដល់ការគាំទ្រចំពោះអាជ្ញាធរដាក់តាំងបង្ហាញព្រះប្រតិមាអង្គថ្មីក្នុងអគារសារមន្ទីរដើម្បីពលរដ្ឋគោរពបូជា បន្ទាប់ពីរកឃើញកាលពីថ្មីៗ នេះរួចមក។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដម បានសម្តែងការគាំទ្រនេះធ្វើឡើងក្នុងពេលអញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មីដែលទើបប្រទះឃើញ ដែលមានយកមកតម្កល់រក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះក៏មានការអមព្រះរាជដំណើរ ដោយសម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី រោត្តម អរុណរស្មី និងអមដំណើរដោយ លោកទេសរដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មីដែលទើបប្រទះឃើញ។

នាឱកាសថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មី នោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងសូមឲ្យប្រជាជនទូទាំងប្រទេសកម្ពុជា ពិសេសថ្នាក់ដឹកនាំ. កងទ័ពអង់អាចក្លាហានកំពុងការពារបូរណភាពទឹកដី ទទួលបានសុខសុវត្ថិភាព សន្តិភាពជារៀងរហូត។

លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ព្រះប្រតិមាអង្គថ្មីដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញក្នុងអគារសារមន្ទីរខេត្តកំពង់ធំក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ដើម្បីធ្វើការសម្អាត និងជួសជុល មុននឹងដាក់បង្ហាញម្ដងទៀត៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


