ព័ត៌មានអន្ដរជាតិ
រកឃើញសារធាតុម៉្យាងក្នុងអាហារ ជួយពន្យារភាពចាស់ និងអាយុរបស់មនុស្ស
Taurine គឺជាអាស៊ីតអាមីណូដែលមាននៅក្នុងប្រូតេអ៊ីនសាច់ រួមទាំងសារាយសមុទ្រ អាហារបំប៉ន និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ត្រូវបានចាត់ទុកថាជាទឹកដមនៃជីវិត (elixir of life) ដែលជួយពន្យឺតភាពចាស់ និងពន្យារអាយុជីវិតឲ្យបានយូរជាង ១០-២០% ។

អត្ថប្រយោជន៍នៃ taurine ត្រូវបានគេរកឃើញដូចខាងលើ។ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Columbia នៅសហរដ្ឋអាមេរិក។ ការសិក្សាត្រូវបានធ្វើឡើងជាមួយនឹងការកើនឡើងនៃបរិមាណ taurine នៅក្នុងរបបអាហារ ជាមួយនឹងសត្វពិសោធន៍ជាច្រើនដែលលូតលាស់ពេញលេញ និងស្ថិតក្នុងដំណាក់កាលកណ្តាលនៃជីវិត លទ្ធផលបានបង្ហាញថាពួកគេរស់នៅយ៉ាងហោចណាស់១០%ទៀត ហើយមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប្រសើរជាងមុន។
ទោះបីជាការកើនឡើង taurine នៅក្នុងមនុស្សមិនទាន់ត្រូវបានសាកល្បងក៏ដោយ។ ប៉ុន្តែលទ្ធផលតេស្តខាងលើបង្ហាញថា ការបន្ថែមអាស៊ីតអាមីណូនេះហាក់ដូចជាមានអត្ថប្រយោជន៍ក្នុងការប្រឆាំងនឹងភាពចាស់ និងពន្យារអាយុជីវិតរបស់មនុស្ស។ នេះគឺដោយសារតែទាំងមនុស្ស និងសត្វមានការថយចុះនៃបរិមាណ taurine នៅក្នុងខ្លួនរបស់ពួកគេនៅពេលដែលពួកគេចាស់។
បើយោងតាមការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Science ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Columbia បានពិនិត្យបរិមាណសារធាតុគីមីផ្សេងៗនៅក្នុងឈាមរបស់មនុស្ស និងសត្វ ដោយប្រៀបធៀបឈាមរបស់សត្វមានជីវិតដែលនៅក្មេង និងមួយដែលឈានដល់វ័យចាស់។ រហូតដល់គេរកឃើញថា taurine ជាសារធាតុគីមីមួយដែលមានការថយចុះខ្លាំងបំផុតជាង ៨០% នៅពេលមនុស្ស និងសត្វកាន់តែចាស់។
លទ្ធផលបានបង្ហាញថា សត្វកណ្ដុរអាយុ ១៤ ខែ ដែលស្ថានភាពរាងកាយអាចប្រៀបធៀបទៅនឹងបុរសអាយុ ៤៥ ឆ្នាំ មានអាយុវែងជាង បន្ទាប់ពីត្រូវបានបន្ថែមសារធាតុ taurine រហូតដល់កម្រិតដែលបានរកឃើញនៅក្នុងសត្វកណ្តុរវ័យក្មេង។ សត្វកណ្ដុរឈ្មោលដែលទទួល taurine បន្ថែមក្នុងអំឡុងពេលជីវិតកណ្តាលរស់នៅ ១០% យូរជាងកណ្តុរញីនៃក្រុមអាយុដូចគ្នា១២% ។ ពួកគេរស់នៅចន្លោះពី ១០ ទៅ ២៣% យូរជាងនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកវិទ្យាសាស្ត្ររកឃើញវិធី ធ្វើឲ្យមនុស្សមានអាយុវែងជាងមុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


