សុខភាព
អ្នកវិទ្យាសាស្ត្ររកឃើញវិធី ធ្វើឲ្យមនុស្សមានអាយុវែង
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Copenhagen បានធ្វើការសិក្សាលើមនុស្សចាស់ជប៉ុនអាយុលើស ១០០ ឆ្នាំ ១៧៦ នាក់ ហើយរកឃើញល្បាយបាក់តេរីនិងវីរុស ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់មីក្រូជីវសាស្ត្រក្នុងពោះវៀនរបស់ពួកគាត់ ។

ទោះបីគេមិនអាចផ្លាស់ប្ដូរកត្តាហ្សែនរបស់មនុស្សមែន ប៉ុន្តែអ្នកស្រាវជ្រាវអាចផ្លាស់ប្ដូរមីក្រូជីវសាស្ត្ររបស់យើងបាន ដើម្បីដាក់បញ្ចូលល្បាយនោះទៅក្នុងពោះវៀន ។
លោក Joachim Johansen អ្នកដឹកនាំការសិក្សានេះ មានប្រសាសន៍ថា “យើងតែងតែព្យាយាមស្វែងរកមូលហេតុធ្វើឲ្យមនុស្សមានអាយុវែង ។ ការស្រាវជ្រាវមុនៗបានបង្ហាញថា បាក់តេរីក្នុងពោះវៀនរបស់មនុស្សចាស់ជនជាតិជប៉ុនអាចផលិតម៉ូលេគុលថ្មីដែលធន់នឹងមេរោគ នោះប្រហែលជាហេតុផលដែលធ្វើឱ្យពួកគាត់មានអាយុវែងជាងគេ” ។

ទន្ទឹមនេះដែរ ក្រុមសិក្សាខាងលើបានបង្កើតនូវក្បួនដោះស្រាយមួយ ដើម្បីដឹងពីទីតាំងបាក់តេរីពោះវៀន និងបាក់តេរីវីរុសរបស់មនុស្សចាស់អាយុលើស ១០០ ឆ្នាំ ហើយយកលទ្ធផលទៅប្រៀបធៀបនឹងក្រុមមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ទៅ ៦០ ឆ្នាំ ។
លោក Johansen រៀបរាប់ថា “ក្រុមការងារបានរកឃើញភាពចម្រុះជីវសាស្ត្រដ៏អស្ចារ្យ ពីបាក់តេរី និងបាក់តេរីវីរុសនៅក្នុងមនុស្សចាស់វ័យជាង ១០០ ឆ្នាំ ។ ភាពចម្រុះនៃអតិសុខុមប្រាណខ្ពស់ ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងមីក្រូជីវសាស្ត្រពោះវៀនដែលមានសុខភាពល្អ ។ ហើយយើងរំពឹងថាមនុស្សដែលមានមីក្រូជីវសាស្ត្រពោះវៀនមានសុខភាពល្អ នឹងត្រូវបានការពារប្រសើរជាងមុនពីជំងឺមនុស្សចាស់” Johansen និយាយ ។

ដូច្នេះព័ត៌មានខាងលើអាចប្រើសម្រាប់បង្កើនអាយុមនុស្ស ដោយវិស្វកម្មមីក្រូជីវសាស្ត្រ ធ្វើឲ្យមានតុល្យភាពល្អនៃមេរោគ និងបាក់តេរី ដើម្បីការពារប្រឆាំងនឹងជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកជំនាញ ជប៉ុន ថា បើចង់បានអាយុវែង នៅឲ្យឆ្ងាយពីអាហារ ៥ មុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


