ជីវិតកម្សាន្ដ
សមាជិកទាំង ៥ របស់ BTS អាចនឹងចូលបម្រើកងទ័ពនៅឆ្នាំនេះ
ក្រៅពី Jin និង J-Hope ដែលកំពុងបំពេញកាតព្វកិច្ចសកម្មសមាជិក ៥ នាក់ដែលនៅសល់របស់ BTS ត្រូវបានគេរំពឹងថានឹងចុះឈ្មោះជាមួយគ្នាមុនដំណាច់ឆ្នាំ ២០២៣ ។

យោងតាមប្រភពពី Allkpop សមាជិក៥ នាក់ដែលនៅសល់របស់ BTS គ្រោងនឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធានៅឆ្នាំនេះ រួមទាំងសមាជិកក្មេងជាងគេអាយុដូចជា V និង Jungkook ផងដែរ។ ជាពិសេស សមាជិកនឹងចូលបម្រើកងទ័ពរហូតដល់ដំណាច់ឆ្នាំ ២០២៣ បន្ទាប់ពីបំពេញកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេរួមទាំងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ Suga សកម្មភាពទោលរបស់ Jungkook ។

ការចុះឈ្មោះចូលរួមបម្រើកងទ័ពរួមគ្នាត្រូវបានគេនិយាយថា នឹងជួយក្រុមត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដូចដែលពួកគេបានសន្យាជាមួយអ្នកគាំទ្រ។ ចំពោះ V និង Jungkook ថ្វីត្បិតតែអ្នកទាំងពីរមិនទាន់ត្រូវចុះឈ្មោះក្នុងជួរកងទ័ពនៅឆ្នាំនេះក៏ដោយ ប៉ុន្តែអ្នកទាំងពីរនេះនឹង ត្រូវបានគេនិយាយថាបានជ្រើសរើសចូលរួមជាមួយសមាជិកផ្សេងទៀត។ ដូច្នេះ ការដែលសមាជិកទាំង ៧ នាក់របស់ BTS នឹងវិលត្រលប់មកជួបជុំគ្នានៅក្នុងពេលឆាប់ៗនេះក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ពួកគេបម្រើកងទ័ពរួច ។
យ៉ាងណាមិញ នៅពេលនេះថ្មីៗនេះ BTS ទើបតែព្រឹត្តិការណ៍គម្រប់ខួបទី ១០ របស់ក្រុមដែលប្រារព្ធ ឡើងនៅឧទ្យាន Yeouido Han River Park ក្នុងទីក្រុងសេអ៊ូល បានទាក់ទាញអ្នកគាំទ្រឲ្យចូលរួម ៣០០,០០០ នាក់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាកូរ៉េល្បីៗជាច្រើន ចូលរួមទស្សនាការប្រគំតន្ត្រីរបស់ Bruno Mars
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


