KPT+
ទិដ្ឋភាពខាងក្នុងផ្ទះរបស់តារាអាមេរិក ដាក់ជួលក្រោមតម្លៃជិត ២ ម៉ឺនដុល្លារ
តារាសម្ដែងក្នុងរឿង Coyote Ugly ឈ្មោះ Maria Bello កំពុងដាក់ជួលផ្ទះទំហំ ២៣៧ ម៉ែត្រការ៉េ ក្រោមតម្លៃដ៏ខ្ពស់ ដល់ទៅ ១៨,៥០០ ដុល្លារ ដែលមានទីតាំងនៅភ្នំហូលីវូដ ។

អ្នកស្រី Maria បានចំណាយប្រាក់ ២.៦៧ លានដុល្លារ ទិញផ្ទះនេះកាលពីឆ្នាំ ២០១៩ វាមានបន្ទប់គេង ៤ បន្ទប់ទឹក ៣ ហើយសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៦០ មកម្ល៉េះ ។

ងាកមកលម្អិតក្នុងផ្ទះវិញ យើងឃើញថាបន្ទប់ទទួលភ្ញៀវរបស់នាងមានលក្ខណៈធំទូលាយ ស្រឡះភ្នែក មិនស្អេកស្កះ ទោះមានសម្ភារច្រើនយ៉ាងណាក៏ដោយ ។ ជាពិសេសអ្នកអាចគយគន់ទេសភាពធម្មជាតិខាងក្រៅដ៏ត្រជាក់ភ្នែកទៀតផង ព្រោះវាមានទីតាំងនៅលើភ្នំហូលីវូដដែលអាចមើលឃើញទីក្រុងឡូសអេនជែលឡែសដូចគ្នា ។

រូបខាងលើជាទិដ្ឋភាពបន្ទប់គេងធំបំផុតនៅក្នុងផ្ទះ Maria ឬហៅថា Master Bedroom ។ ចំណែកមួយនេះវិញជាបន្ទប់ទឹក និងទូសម្អាង ដែលជាចំណុចទាក់ចិត្តនារីៗតែម្ដង ។


មិនតែប៉ុណ្ណោះ Maria ក៏មានផ្ទះជាន់ផ្ទាល់ដីព័ទ្ធអាងទឹកសម្រាប់គូស្នេហ៍ ឬគ្រួសារបង្កើតបរិយាកាសរីករាយដូចជា អាំងសាច់ ហែលទឹក និងលំហែកាយជាដើម។ អាស្រ័យដូចបានរៀបរាប់ ផ្ទះដែល Maria ដាក់ជួលពិតជាស័ក្ដិសមនឹងតម្លៃពិតមែន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Kanye West និងភរិយាថ្មី ចំណាយប្រាក់ ២ ម៉ឺនដុល្លារ ជួលផ្ទះគេនៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


