ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញឲ្យភ្ជាប់តេឡេក្រាម សម្ដេចតេជោហ៊ុន សែនជូនសមាជិកគណបក្សទាំងអស់នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជំរុញឲ្យ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤, គណៈចលនាសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ជួយធ្វើយ៉ាងណាតភ្ជាប់ តេឡេក្រាម របស់សម្ដេចតេជោហ៊ុនសែនជូនសមាជិកគណបក្សទាំងអស់ ទាំងនៅថ្នាក់មូលដ្ឋានសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់បានទទួលព័ត៌មានពិតជាក់លាក់ពីថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាយើង នោះគឺសម្ដេចតេជោហ៊ុន សែន។

ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នាល្ងាចថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣នេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំង១៤ខណ្ឌ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជា ពិសេសនៅតាមបណ្ដារោងចក្រ ដូចជានៅតាមវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ សមាជិករបស់យើងសុទ្ធតែមានភាពស៊ីវិល័យ ដោយភាគច្រើនបានប្រើប្រាស់នូវទូរសព្ទ ស្មាតហ្វូន ហើយក៏កំពុងប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយក្នុងការទាក់ទងគ្នា។

ក្នុងនោះ តេឡេក្រាម ក៏ជាវិធីមួយដែលកំពុងពេញនិយមផងដែរ។ ដូច្នេះលោកជំរុញឲ្យមន្ត្រីរបស់យើង ក្រុមការងាររបស់បក្សទាំងអស់ត្រូវបង្កើត និងតភ្ជាប់ប្រព័ន្ធតេឡេក្រាម ឲ្យពួកគាត់ឲ្យបានគ្រប់គ្នា ពិសេស គឺការតភ្ជាប់តេឡេក្រាមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីអោយទៅពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបាននូវព័ត៌មានពិតៗ ពីសម្តេចតេជោ លើការអភិវឌ្ឍប្រទេសជាតិ របស់យើង។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្ដែងនៅក្នុងដំណាក់កាលថ្មីៗនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានផ្ដល់នូវកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូល នោះគឺកម្ពុជាទទួលបានជោគជ័យនូវ ព្រឹត្តិការណ៍ធំៗច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ,ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ-១៩ និងនៅចុងក្រោយនេះ កម្ពុជា ទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងក៏បានណែនាំឲ្យ គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ និងបក្សសង្កាត់ទាំង១០៥ ត្រៀម ក្នុងការដង្ហែក្បួននៃការឃោសនាបោះឆ្នោត នាថ្ងៃទី០១ខែកក្កដាខាងមុខនេះ ដើម្បីដណ្ដើមយកជ័យជំនះនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ឱ្យបាន១២លើ១២នៅរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


