ព័ត៌មានជាតិ
ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបានជាង ៩៨ ភាគរយ
មន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបានជាង ៩៨ ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានចំនួន ៧ លានក្បាលដី។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦ ២៤០ ៣៦១ បណ្ណ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៨ ២០៦ បណ្ណសរុបស្មើនឹង ៩៨,១% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧ លានក្បាលដីទូទាំងប្រទេស។

លោកបន្តថា វិស័យរៀបចំដែនដីនិងនគរូបនីយកម្មនិងសំណង់ ត្រូវបានចាត់ទុកជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ការគ្រប់គ្រងនិងជំរុញការអភិវឌ្ឍន៍ប្រកបដោយចិរភាព។
ដោយឡែកទាក់ទងវិស័យសំណង់វិញ លោករដ្ឋលេខាធិការបានបញ្ជាក់ថា រយៈពេល ៥ ខែ ឆ្នាំ ២០២៣ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ចំនួន ១៤៦៣ គម្រោង លើទុនវិនិយោគជាង ២២៧០ លានដុល្លារអាមេរិកពោលគឺបានកើនឡើង ១៣៨ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
លោកបានអះអាងបន្ថែមថា បើតាមការប៉ាន់ស្មានតម្រូវការលំនៅដ្ឋាននៅប្រទេសកម្ពុជាក្នុងមួយឆ្នាំមានប្រមាណ ៨០ ម៉ឺនខ្នង។ ដោយឡែកនៅរាជធានីភ្នំពេញគិតជាមធ្យមមានប្រមាណ ៥ ម៉ឺនខ្នងក្នុងមួយឆ្នាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


