ព័ត៌មានជាតិ
កម្មករនិយោជិតវិស័យឯកជន អាចមានប្រាក់សោធននិវត្តន៍ ក្រោយអាយុ ៦០ឆ្នាំ
រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន កាលពីខែ តុលា ឆ្នាំ ២០២២ ដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានកាតព្វកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ព្រមទាំងមានកាតព្វកិច្ចប្រមូលភាគទានផ្នែកប្រាក់សោធន សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតនៅពេលចាស់ទៅ ចាប់ពីអាយុ ៦០ឆ្នាំឡើង ឱ្យមានប្រាក់ចូលនិវត្តន៍។

លោក សុក បូរ៉ា ប្រធាននាយកដ្ឋាតាវកាលិកនៃបេឡាសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ប.ស.ស ទើបតែដាក់ឱ្យដំណើរការប្រាក់សោធនកាលពីខែ តុលា ឆ្នាំ ២០២២ សម្រាប់កម្មករនិយោជិត ឬបុគ្គលិកក្រុមហ៊ុនវិស័យឯកជន ទទួលអត្ថបទប្រយោជន៍ក្រោយអាយុ ៦០ឆ្នាំ។
លោកបន្តដូច្នេះថា« បើបង់បាន ២៤ខែ ស្មើនឹង ២ឆ្នាំ អាចចូលនិវត្តន៍យកលុយពី ប.ស.ស បានហើយ, នៅពេលបងចូលនិវត្តន៍ ប.ស.ស ថែមជូនបង ១៥ឆ្នាំពីលើ, មានន័យថា ពេលចូលនិវត្តន៍មិនមែនប្រាក់អតីតភាព ២ឆ្នាំទេ, គឺអតីតភាពបង់ភាគទានគេសន្មត់ថា បង់បាន ១៧ឆ្នាំ»។

បើតាមលោក សុក ប៉ូរ៉ា ដើម្បីដឹងពីប្រាក់ចូលនិវត្តន៍ដែលទទួលបាន គឺត្រូវយកចំនួនឆ្នាំដែលបានបង់ភាគទាន(គិតជា%, ១ឆ្នាំស្មើ ១,៧៥%) គុណនឹងប្រាក់ខែ ១លាន ២សែន(ប.ស.ស កំណត់ត្រឹម ១លាន២សែន ខ្ពស់បំផុត) ចែកនឹង ១០០ នឹងឃើញចំនួនទឹកប្រាក់ដែលទទួលបានក្រោយចូលនិវត្តន៍អាយុ ៦០ឆ្នាំ។ លោក សុក ប៉ូរ៉ា បញ្ជាក់ថា ប្រាក់សោធននេះនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមអតិផរណានៃថ្លៃសន្ទទស្សទំនិញ។
ដោយឡែកសម្រាប់ការបង់ភាគទានផ្នែកប្រាក់សោធន គឺជាកាតព្វកិច្ចរួមរបស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។ ភាគទាននេះ ត្រូវបង់ជាប្រចាំខែកំណត់ជាអត្រា ៤% នៃប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករនិយោជិតម្នាក់ៗ ក្នុងអំឡុង ៥ឆ្នាំដំបូង ដោយនិយោជកមានកាតព្វកិច្ចទទួលបន្ទុក ២% ហើយនិយោជិត មានកាតព្វកិច្ចទទួលបន្ទុក ២%។
សូមបញ្ជាក់ថាបេឡាជាតិសន្តិសុខសង្គម នឹងផ្ដល់ប្រាក់សោធននិវត្តន៍ផ្នែកប្រាក់សោធនជរា និងប្រាក់សោធនទុព្វលភាព ដែលត្រូវទទួលបានជាអតិបរមាស្មើនឹង ១.៧៥ ភាគរយៈ នៃប្រាក់ឈ្នួលមធ្យមក្នុងឆ្នាំទី១ ហើយកើនឡើងរហូតដល់ ៣០% ក្នុងឆ្នាំទី១៨។ ដោយឡែកចំពោះ ប្រាក់សោធនឧត្តរជីវីស្មើ ៤៥% នៃសោធនជរា ឬ៤៥% នៃសោធនទុព្វលភាព ឬទុព្ធភាពរបស់សាមីជន៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


