ព័ត៌មានជាតិ
មន្រ្តីពន្ធដារ លើកទឹកចិត្តឱ្យពង្រីកសមាជិកសមាគមអ្នកលក់ឡាន
លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្តដល់សមាជិកនៃសមាគមអ្នកលក់យានយន្តកម្ពុជា ឱ្យចូលរួមជំរុញ និងចងក្រងពង្រីកសមាជិកឱ្យបានកាន់តែច្រើន ដើម្បីចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ សំដៅធានានូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពរវាងអ្នកប្រកបអាជីវកម្មលក់យានយន្តទាំងអស់។ លោកលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣។

មន្រ្តីជាន់ខ្ពស់ពន្ធដាររូបនេះ បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស មានដូចជា៖ មានឈ្មោះជាសហគ្រាសបានអនុវត្តត្រឹមត្រូវ តាមច្បាប់កំណត់ , ចៀសផុតពីការចុះបញ្ជីជាឯកតោភាគី , ទទួលបាននូវសេវាផ្តល់ព័ត៌មានជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។ សម្រាប់យន្តការ អាករ (ប្រភេទពន្ធប្រយោល) លើតម្លៃបន្ថែមនៅពេលលក់ឱ្យ អតិថិជនជាបុគ្គលជាប់អាករ បុគ្គលនោះអាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កងជាមួយអាករលើធាតុចេញ, អាចចូលរួមដេញថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវា ដោយប្រើប្រាស់ថវិការដ្ឋ, ចូលរួមចំណែកក្នុងការបង់ពន្ធចូលថវិការដ្ឋ រួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យបានរីកចម្រើន សំដៅលើកកម្ពស់កិត្យានុភាព ឱ្យកាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ លោក កន សម្បត្តិ បានលើកឡើងថា អនុលោមតាមមាត្រា២០៣ នៃច្បាប់ស្តីពីសារពើពន្ធបានចែងថា ១. បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង ១៥ថ្ងៃក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ចឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័ន ឬអង្គការនានា។ ២. បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយពីការផ្លាស់ប្ដូរ អាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួល បន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស។
ទន្ទឹមនឹងនេះ លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម បាន ស្នើសុំនូវកិច្ចសហការពីសមាគមអ្នកលក់យានយន្តកម្ពុជាផ្តល់នូវបញ្ជីឈ្មោះសមាជិកនៃសមាគមទាំងអស់ ដែលបានចុះបញ្ជីពន្ធដាររួចរាល់ ដើម្បីឱ្យអគ្គនាយកដ្ឋានពន្ធដារផ្តល់នូវសេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន