ជីវិតកម្សាន្ដ
ជា សុវណ្ណនរាហ៍ ជួបរឿងស៊យផ្ទួនៗ រត់ទៅស្រោចទឹករំដោះគ្រោះ
តារាសម្ដែងចាស់វស្សាលោក ជា សុវណ្ណនរាហ៍ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា មុននេះលោកបានជួបរឿងស៊យផ្ទួនៗគ្នាចំនួន ២ លើក ត្រឹមតែរយៈពេលមិនដល់ ២ ថ្ងៃផង។ បញ្ហានេះទើបលោក សម្រេចទៅវត្តដើម្បីសូមព្រះសង្ឃស្រោចទឹកជាការរំដោះគ្រោះចង្រៃនេះចេញពីខ្លួន។

ជាការកត់សម្គាល់តារាសម្ដែងប្រុសសាច់ដុំធំៗ លោក ជា សុវណ្ណនរាហ៍ ដែលមិត្តភ័ក្ដិសិល្បៈមួយចំនួន តែងហៅលោកថា នាយ ស្និទ្ធ កន្លងមកលោកតែងតែនិយាយបែបលេងសើចច្រើនទាំងនៅលើបណ្ដាញសង្គម និងនៅពេលជួបលោកដោយផ្ទាល់។

ចាប់អារម្មណ៍តារាប្រុសលោក ជា សុវណ្ណនរាហ៍ បច្ចុប្បន្នសម្រាប់ទីផ្សារសិល្បៈក៏កាន់តែទទួលបានការគាំទ្រ និងជោគជ័យគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ លោក ជា សុវណ្ណនរាហ៍ ធ្លាប់បានបង្ហើបឲ្យដឹងថា សម្រាប់ទីផ្សារសម្ដែងសិល្បៈក្នុងឆ្នាំ ២០២៣ នេះ លោកមានភាពមមាញឹកច្រើន ដោយទទួលបានការងារសម្ដែងភាពយន្តខ្នាតធំជាបន្តបន្ទាប់។

ដោយឡែករឿងដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលថែមទៀត ស្រាប់តែតារាប្រុសរូបនេះបានទម្លាយថា លោកបានជួបបញ្ហាផ្ទួនៗ ចំនួន ២ លើក ស្ទើរមិនគួរឲ្យជឿ។ លោក ជា សុវណ្ណនរាហ៍ បានបង្ហោះសារថា «យប់មិញវីសគ្រោះថ្នាក់ចរាចរណ៍..ថ្ងៃនេះចតឡានចោលគេវ៉ៃកញ្ចក់យកអីវ៉ាន់ក្នុងឡាន..។សុំស្រោចទឹកឲ្យអស់គ្រោះចង្រៃហើយ»។ តាមរយៈដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងជូនពរលោកឲ្យរួចផុតពីគ្រោះចង្រៃទាំងនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


