សន្តិសុខសង្គម
ឃាត់ខ្លួនគ្រូបង្រៀនវ័យ៤៣ឆ្នាំម្នាក់ ក្រោយមានពាក្យបណ្ដឹងចោទប្រកាន់ករណីរំលោភសិស្សវ័យ១៥ឆ្នាំក្នុងផ្ទះសំណាក់
លោកគ្រូបង្រៀនផ្នែកគណិតវិទ្យា នៃអនុវិទ្យាល័យបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលសិស្សម្នាក់ប្ដឹងពីបទរំលោភសេពសន្ថវៈ។

ជនសង្ស័យជាគ្រូបង្រៀនក្នុងករណីនេះមានឈ្មោះ អ វ ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ភ ស ន ភេទស្រី កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចានថ្នាក់ទី០៨ ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនម៉ោង គណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធ Messenger រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យ និងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។

ក្នុងរបាយការណ៍បន្ថែមថា រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យបានបបួលជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់ឈ្មោះ សំណាងណាស់ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីរួមភេទជាមួយគ្នារួច ជនរងគ្រោះ និងជនសង្ស័យក៏បានចេញទៅផ្ទះវិញរៀងៗខ្លួន។
បើតាមរបាយការណ៍បន្ថែមថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅដោយបានសម្រាកនៅផ្ទះទើបបែកការដល់ឱពុកជនរងគ្រោះ ក៏ដាក់បាក្យបណ្ដឹងទៅសមត្ថកិច្ចតែម្ដង។
ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


