ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី៖ “យប់មិញអត់ឃើញមានដ្រូនមកទៀត ដល់ដាក់កាំភ្លើងបង្ហាញកម្លាំងទ័ព”
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា នៅយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ មិនឃើញមានវត្តមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលមកក្នុងទឹកដីកម្ពុជានោះទៀតនោះទេ បន្ទាប់ពីដាក់ពង្រាយកាំភ្លើងផ្គុំគ្រប់ធុន និងកងកម្លាំងកងទ័ពនៅតាមព្រំដែនខេត្តជាប់ប្រទេសវៀតណាម ក្នុងខេត្តរតនគិរី។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «យប់នេះអត់ឃើញមានដ្រូនមកទៀត មានអីដល់ដាក់កាំភ្លើងផ្គុំ រួចហើយប្រកាសមែនទែន បង្ហាញកម្លាំងទ័ព បង្ហាញកម្លាំងអាវុធ អានេះអត់ហ៊ានចូលមកដែរ ព្រោះអគ្គបញ្ជាការទ័ពឡើងទៅផ្ទាល់ នាយសេនាធិការចម្រុះផង មេបញ្ជាការជើងគោកស្ដីទីផង និងអគ្គបញ្ជាការរង ហើយក៏ជាមេបញ្ជាការកងអង្គរក្សឥឡូវទ័ពរាប់ពាន់នាក់ នៅឯហ្នុងបាញ់ទម្លាក់ពួកអាហ្នឹងម្ដងមើល កុំឱ្យវាប្រហើនហោះចូលដីខ្មែរ»។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថារបស់នរណាទេឱ្យតែហោះចូលដីខ្មែរគឺបាញ់ហើយ។

ក្រសួងការពារជាតិចាត់ទុកថា យន្តហោះគ្មានមនុស្សបើក (Drone) ដែលហោះចូលមកលើព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី គឺជាការរំលោភបំពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលសកម្មភាពនេះ កងយុទ្ធពលខេមរភូមិន្ទត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនអត់ឱនឱ្យបានជាដាច់ខាត៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


