ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល តារាហ្វីលីពីនម្នាក់មានមុខមាត់ដូច Jennie ដល់ទៅ ៩៩ភាគរយ
តារា Tik Tok ជនជាតិហ្វីលីពីនម្នាក់ កំពុងបង្កការភ្ញាក់ផ្អើលដល់អ្នកលេងអ៊ីនធឺរណិតព្រោះតែមុខមាត់របស់នាងត្រូវគេប្រដូចទៅនឹងតារា Kpop កញ្ញា Kim Jennie សមាជិកក្រុម Blackpink ដល់ទៅ ៩៩%ឯណោះ។

កញ្ញា Rowena Padua ដែលជា Influencer ជនជាតិហ្វីលីពីន បាននិងកំពុងធ្វើឱ្យទស្សនិកជននាំគ្នាសម្រុកចូលទស្សនាវីដេអូរបស់នាងរាប់លាននាក់ ក្រោយគេបានរកឃើញថា មុខមាត់របស់នាងពិតជាដូចតារាស្រី Jennie ខ្លាំង ដាក់ថ្នាក់ Blinks មួយចំនួនសឹងច្រឡំបងប្អូនភ្លោះទៀតផង។

ពេលនេះគណនី Tik Tok របស់ Rowena Padua កើនអ្នកតាមដានជាងមួយលាននាក់ ចំណែកការបង្ហោះវីដេអូវិញ មានអ្នកចូលមើលរហូតដល់ ២៧.៣លានដងឯណោះ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធឺរណិតខ្លះមិនយល់ស្របចំពោះការប្រៀបប្រដូចខាងលើនោះទេ ដោយពួកគេលើកឡើងផ្ទុយថា Rowena កំពុងព្យាយាមផាត់មុខឱ្យដូច Jennie នៅក្នុងវីដេអូរបស់នាងប៉ុណ្ណោះ ខណៈសម្រស់ពិតអាចខុសពី Jennie ឆ្ងាយ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្ដែងលើកដំបូង Jennie ត្រូវទស្សនាវដ្ដី Forbes លើកសរសើរ និងចង់ឱ្យឈ្នះពានរង្វាន់អន្តរជាតិ
ចុចអាន៖ ផលិតកម្មរបស់ YoonA និង Junho ឆ្លើយតបព័ត៌មានណាត់ជួបរវាងតារាទាំងពីរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


