Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អាមេរិក និងណាតូ នៅពីក្រោយ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក 

បានផុស

នៅ

ទីក្រុងមូស្គូនិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ីគឺមិនអាចទៅរួចឡើយ បើមិនមានជំនួយពីសហរដ្ឋអាមេរិក និងអង្គការណាតូ ។

យោងតាមទីក្រុងមូស្គូបានឲ្យដឹងថា លោកខាងលិច បានបើកដៃឲ្យអ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយនោះគឺជា “អំពើភេរវកម្ម” យ៉ាងពិតប្រាកដ ។

(រូបថត៖ UATV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ី គូសបញ្ជាក់ថា លោកខាងលិចកំពុងបណ្តុះបណ្តាលអ្នកបញ្ជាយន្តហោះគ្មានមនុស្សបើក ហើយផ្តល់ការណ៍សម្ងាត់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។

នេះគឺជា​ការ​វាយ​ប្រហារ​ចុងក្រោយ​បង្អស់ ពីសំណាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូ ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។

ប៉ុន្តែទោះជាយ៉ាងណា យោធារុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង ហើយថា មិនមានការខូចខាត ឬគ្រោះថ្នាក់អ្វីនោះទេនៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿង ក៏ត្រូវបានបាញ់ទម្លាក់លើវិមានក្រឹមឡាំងផងដែរ ហើយក្រោយមកក្នុងខែដូចគ្នានោះ ដ្រូនបន្ថែមទៀតបានវាយប្រហារអគារខ្ពស់ៗនៅទីក្រុងមូស្គូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅ​ទីក្រុងមូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៦ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម