ជីវិតកម្សាន្ដ
លីម ណាលី ប្រកាសលាលែងតំណែងលំដាប់រងទី ២ កញ្ញាឯកកម្ពុជា ឆ្នាំ ២០២២
អ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា មានការភ្ញាក់ផ្អើល បន្ទាប់ពីមានដំណឹងថា បេក្ខភាពលំដាប់រងទី ២ នៃកម្មវិធី Miss Grand Cambodia ២០២២ កញ្ញា លីម ណាលី បានប្រកាសលាលែងពីតំណែងទាំងមិនសោកស្ដាយ។

ដំណឹងភ្ញាក់ផ្អើលនេះបានកើតឡើងក្រោយពីបវរកញ្ញាស្រស់ស្អាត លីម ណាលី បានចេញការប្រកាសពីការលាលែងតំណែងនេះ នៅរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ។ តាមរយៈព័ត៌មាននេះ បានធ្វើឲ្យមហាជនសម្ដែងការសោកស្ដាយ និងមានចម្ងល់ថា មកពីហេតុផលបែបណា ទើបបណ្ដាលឲ្យនាងលាឈប់ពីតំណែងមួយនេះ ដែលបានមកពីការខិតខំ និងព្យាយាមដោយសមត្ថភាពខ្លួនឯងផ្ទាល់។

បើតាមកញ្ញា លីម ណាលី បានបញ្ជាក់ដូច្នេះថា «នាងខ្ញុំ ឈ្មោះ លីម ណាលី ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានតំណែងជាលំដាប់រងទី ២ នៅក្នុងកម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ ២០២២។ សូមគោរពជូនលោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស។ កម្មវត្ថុ : លាលែងតំណែងលំដាប់រងទី ២ នៃកញ្ញាឯកកម្ពុជា»។

បវរកញ្ញា លីម ណាលី បានបន្ថែមថា សេចក្ដីដូចបានជម្រាបជូនតាមកម្មវត្ថុ នាងខ្ញុំឈ្មោះ លីម ណាលី សូមលាលែងតំណែងពីលំដាប់រងទី ២ នៃកញ្ញាឯកកម្ពុជា (Miss Grand Cambodia) ឆ្នាំ ២០២២ ចាប់ពីថ្ងៃដែលបានជូនដំណឹងនេះ។ សូមលោកអគ្គនាយក មេត្តាទទួលយកនូវការគោរពពីនាងខ្ញុំ»។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ និងទស្សនិកជនមួយចំនួន នៅតែបង្ហាញការសោកស្ដាយចំពោះការលាលែងឈប់ពីតំណែងរបស់បវរកញ្ញា លីម ណាលី នាពេលនេះ ខណៈនាងមិនទាន់បញ្ជាក់ប្រាប់ពីមូលហេតុច្បាស់ នៃការលាលែងតំណែងនេះនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


