Connect with us

ជីវិតកម្សាន្ដ

MrBeast ជាមនុស្សដំបូងគេមានអ្នកតាមដានលើកម្មវិធី Threads មួយលាននាក់

បានផុស

នៅ

Youtuber ជនជាតិអាមេរិក MrBeast ដែលមានអ្នកជាវ (Subscribe) នៅលើ YouTube ១៦៥ លាននាក់ ពេលនេះមានអ្នកតាមដាន នៅលើកម្មវិធី Threads ១ លាននាក់ មុនគេបង្អស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Threads គឺជាបណ្ដាញសង្គមថ្មីដែលមានលក្ខណៈស្រដៀងនឹង Twitter និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែកក្កដា ។

MrBeast ដែលមានឈ្មោះពិតថា Jimmy Donaldson និងជាសេដ្ឋីមានប្រាក់ ៥០០ លានដុល្លារ ទទួលបានអ្នកតាមដាន ១ លាននាក់ត្រឹមម៉ោង ៨ និង ៤២ នាទីប៉ុណ្ណោះកាលពីយប់ថ្ងៃទី០៧ ខែកក្កដា ។

នៅក្នុងកម្មវិធី Threads នោះដែរ Youtuber រូបនេះ បានដាក់ជីវប្រវត្តិថា “អនាគតនាយកប្រតិបត្តិ Threads” ហើយក្រោយពីការបង្ហោះចំនួន ៣ ដងសោះ MrBeast ក៏ទទួលបានអ្នកតាមដាន ១ លាននាក់តែម្ដង ។

ការបង្ហោះលើកទី ១ លោកសរសេរថា “ដូច្នេះ យូរប៉ុណ្ណាទៀតទើបយើងនឹងញៀន App Threads នេះ?” ។ ចំណែកការបង្ហោះលើកទី ២ សរសេរថា “ចុច like ផុសនេះហើយ តើ Mark Zuckerberg គួរតែងតាំងខ្ញុំជានាយកប្រតិបត្តិដែរឬទេ” ខណៈការបង្ហោះទី៣ គឺ “ខ្ញុំមានអារម្មណ៍ថាកំពុងក្បត់ Twitter ដោយសារតែការប្រើប្រាស់ App នេះ” ។

ជាការពិតណាស់ Threads មានអ្នកប្រើប្រាស់ជាង ៣០ លាននាក់ហើយ ដោយសារតែវាងាយស្រួលប្រើប្រាស់ ពោលយើងគ្រាន់តែភ្ជាប់ជាមួយ Instagram ដែលកំពុងមានអ្នកប្រើប្រាស់ដល់ទៅ ២ ពាន់លាននាក់ឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Guinnessworldrecords

ចុចអាន៖ ត្រឹមពេល ៤ ម៉ោង កម្មវិធី Threads មានអ្នកចូលប្រើប្រាស់ដល់ខ្ទង់លាននាក់

ចុចអាន៖ Youtuber ដែលធ្លាប់ជួយជនពិការកម្ពុជា ប៊ិះអស់ជីវិតដោយសារយាន Titan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រៀបចំជួសជុលផ្លូវចូលបន្ថែម ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ័

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​-ថៃអនុញ្ញាតឱ្យពលរដ្ឋ​ឆ្លង​ព្រំដែនប៉ោយបែត​មុនបិទ​ទាំង​ស្រុង​ចាប់​ពី​ម៉ោង៨យប់​នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម