នយោបាយ
លោក សោម សូរីដា ៖ ការវាយតម្លៃទុកមុនថា ការបោះឆ្នោតមិនសេរី និងយុត្តិធម៌នោះ ជាការវាយតម្លៃមានចរិតនយោបាយសុទ្ធសាធ
មន្ត្រីជាន់ខ្ពស គ.ជ.ប បានលើកឡើងថា ការវាយតម្លៃទុកជាមុនថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ មិនមានភាពសេរី និងយុត្តិធម៌នោះ គឺជាការវាយតម្លៃមានចរិតនយោបាយសុទ្ធសាធ។

ការលើកឡើងនេះ បន្ទាប់ពីអង្គការឃ្លាំមើលការបោះឆ្នោតក្នុងតំបន់មួយ ឈ្មោះថា ANFREL កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ បានចេញផ្សាយរបាយការណ៍វាយតម្លៃជាមុន អំពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ថា គ្មានឡើយភាពសេរី និងយុត្តិធម៌។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការវាយតម្លៃនេះ គឺជាការវាយតម្លៃបែបនយោបាយសុទ្ធសាធ ដោយមិនបានពិនិត្យមើលទៅលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពច្បាប់ឡើយ។
លោកថា «ការវាយតម្លៃទុកជាមុនថា ការបោះឆ្នោត ពុំមានភាពសេរី និងយុត្តិធម៌នេះ គឺជាការវាយតម្លៃមួយ ដែលមានចរិតនយោបាយសុទ្ធសាធ ការវាយតម្លៃនេះពុំបានថ្លឹងថ្លែងទៅលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពច្បាប់ រួមជាមួយនឹងកិច្ចដំណើរការទូទៅ នៃដំណើរការរៀបចំការបោះឆ្នោតឡើយ»។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា គ.ជ.ប អនុវត្តការងាររបស់ខ្លួន ស្របទៅតាមរដ្ឋធម្មនុញ្ញ, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ និងបទបញ្ជា និងនីតិវិធី ដែលមានការផ្ដល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាគោលនៅក្នុងការអនុវត្ត។
លោក សោម សូរីដា បានបន្ថែមថា «អញ្ចឹងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ កិច្ចការទាំងអស់ត្រូវបានកំណត់ដំណើរការប្រតិបត្តិ ដូចមានចែងនៅក្នុងច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ហើយ គ.ជ.ប មិនអាចធ្វើអ្វីលើសអំពីកិច្ចការ ដែលកំណត់ដោយច្បាប់នោះទេ»។
បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ សេរី និងយុត្តិធម៌ វាត្រូវឆ្លុះបញ្ចាំងអំពីដំណើរការអនុវត្តរបស់ គ.ជ.ប ថាតើកិច្ចការដែល គ.ជ.បនេះ ស្របតាមបញ្ញាត្តិដែលកំណត់ដោយរដ្ឋធម្មនុញ្ញ, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ, បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតដែរឬទេ?
ម្យ៉ាងទៀត ថាតើមន្ត្រីអនុវត្តច្បាប់គោរពក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត បានដែរឬទេ? ចំណុចទាំងនេះ គឺជាអ្វីដែល គ.ជ.ប ខិតខំប្រឹងប្រែងអនុវត្ត និងតម្រង់ទិសមន្ត្រីអនុវត្តច្បាប់របស់ខ្លួន ឲ្យអនុវត្តប្រកបដោយភាពត្រឹមត្រូវ ប្រកបដោយឯករាជ្យ និងអព្យាក្រឹត្យ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


