កីឡា
Esports៖ ក្រុមជម្រើសជាតិកម្ពុជា ឡើងប៉ះក្រុមខ្លាំងហ្វីលីពីន នៅអារ៉ាប៊ីសាអូឌីតល្ងាចនេះ
នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Burn X Flash ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន Brand Esports ក្នុងវគ្គខ្វែងដើម្បីរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ IESF Asia Championship ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

មុនឈានដល់វគ្គបន្តនេះ ក្រុមជម្រើសជាតិកម្ពុជាបានឆ្លងកាត់៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលគឺឈ្នះអារ៉ាប់រួម ២-០, ឈ្នះនេប៉ាល់ ២-០ និងចាញ់ម៉ុងហ្គោលី ០-២ ដូច្នេះក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ ខណៈម៉ុងហ្គោលីស្ថិតនៅលេខ១ បន្ទាប់ពីឈ្នះទាំង៣ប្រកួត។


តាមរយៈលទ្ធផលឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល A នេះ ក្រុមកម្ពុជាត្រូវប្រកួតវគ្គ Upper Bracket ជាមួយក្រុមខ្លាំងហ្វីលីពីនដែលជាក្រុមចំណាត់ថ្នាក់លេខ១នៅពូល B វេលាម៉ោង២:២០នាទីរសៀល (ម៉ោងប្រមាណ៦:២០ល្ងាចនៅកម្ពុជា) ហើយក្រុមលេខ១ពូល A គឺម៉ុងហ្គោលីត្រូវប្រកួតជាមួយក្រុមលេខ២ពូលB គឺកាហ្សាក់ស្ថាន វេលាម៉ោង៤រសៀល។


២ក្រុមដែលឈ្នះនៅវគ្គ Upper Bracket នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុម២ដែលចាញ់ក៏នៅបន្តប្រកួតក្នុងវគ្គ Lower Bracket ដើម្បីរកឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ IESF Asia Championship នេះជាផ្នែកមួយនៃវគ្គជម្រុះតំបន់អាស៊ីដើម្បីស្វែងរក៥ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកនៅប្រទេសរ៉ូម៉ានី។ សម្រាប់ក្រុមកម្ពុជា Burn X Flash បានកក់កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកនៅចុងខែសីហា ខាងមុខនេះហើយ ពីព្រោះក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងពូលទាំងពីរគឺទទួលបានកៅអីដោយស្វ័យប្រវត្តិ ខណៈមួយក្រុមទៀតត្រូវប្រកួតស្វែងរកក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុត។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


