ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទៅលើគម្រោង Financial Transparency Corridor (FTC) បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្មីមួយ ដែលជួយសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

គម្រោងអភិវឌ្ឍ FTC អាចធ្វើការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្តល់សេវាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏អាចធ្វើការវាយតម្លៃហិរញ្ញប្បទាន ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅសិង្ហបុរីតាមរយៈផ្លេតហ្វម FTC ផងដែរ។
ការប្រើប្រាស់ផ្លេតហ្វម FTC នេះនឹងជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរ ដើម្បីពង្រីកបណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយ តាមរយៈបណ្ដាញ Business Sans Border Proxtera និងផ្ដល់ឱកាសដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។
លោកស្រី ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា បានសហការលើការចែករំលែកព័ត៌មានឥណទានរបស់អតិថិជនឆ្លងដែន ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីប្រទេសនីមួយៗ។ ការអភិវឌ្ឍគម្រោង FTC នេះកាន់តែធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម ព្រោះថាវាគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី។ ជាងនេះទៅទៀត លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងដែនរបស់សហគ្រាស នឹងជួយដល់ប្រតិបត្តិការរបស់អាជីវកម្ម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
លោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានសង្កត់ធ្ងន់ថា «គម្រោង FTC នឹងគាំទ្រដល់លំហូរពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការពង្រឹងគុណភាពទិន្នន័យសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងកម្ពុជា។ លើសពីនេះទៅទៀត នឹងនាំឱ្យមានភាពជាដៃគូកាន់តែជិតស្និទ្ធ រវាងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរទៅលើការអភិវឌ្ឍផលិតផល និងសេវាប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចឌីជីថល»។
បើតាមធនាគារជាតិកម្ពុជា គោលបំណងសំខាន់នៃផ្លេតហ្វម FTC នេះ គឺបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីធីថល ដើម្បីសម្រួលដល់ការដោះដូរព័ត៌មានរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលចូលរួមក្នុងផ្លេតហ្វមនៅក្នុងប្រទេសទ្វេភាគី ហើយនឹងគាំទ្រទៅលើការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ដែលអនុលោមតាមបទប្បញ្ញត្តិស្តីពី ការប្រឆាំងការសម្អាតប្រាក់ ដើម្បីកាត់បន្ថយវិវាទពាណិជ្ជកម្ម និងហានិភ័យ។
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


