សន្តិសុខសង្គម
ឃាត់ខ្លួនយុវជន៥នាក់ ក្រោយព្រួតគប់ និងកាប់យុវជនម្នាក់បណ្ដាលឲ្យស្លាប់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងយកកាំបិតកាប់លើយុវជនម្នាក់បណ្ដាលឲ្យស្លាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទីទី១១ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងពីឱពុកជនរងគ្រោះ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីឪពុករបស់ជនរងគ្រោះដែលមានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួនត្រូវបានក្មេងមួយក្រុមយកដុំថ្មគប់ និងយកកាំបិតកាប់កូនរបស់ខ្លួនបណ្តាលអោយស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

បន្ទាប់ទទួលបានពាក្យបណ្ដឹង លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ប្រុស) ព្រមទាំងបានដកហូត កាំបិត២ដើម និងដាវ២ដើម។
ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


