ជីវិតកម្សាន្ដ
ហ្វីលីពីនអនុញ្ញាតឲ្យចាក់បញ្ចាំងរឿង Barbie ប៉ុន្តែត្រូវដាក់ព្រិលលើផែនទី
ប្រទេសហ្វីលីពីនបានស្នើសុំឲ្យដាក់ព្រិលលើផែនទីដែលបង្កភាពចម្រូងចម្រាសនៅក្នុងរឿង Barbie ទើបអនុញ្ញាតឲ្យចាក់បញ្ចាំងបាន ។

ភាពយន្តនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាមរួចមកហើយ ព្រោះតែការបង្ហាញបន្ទាត់ត្រេ ៩ រាងអក្សរ U នៅលើផែនទី ។ ប៉ុន្តែហ្វីលីពីនជឿជាក់ថា វាគ្រាន់តែជាគំនូរជីវចលប៉ុណ្ណោះ ដូច្នេះនឹងសម្រេចឲ្យចាក់បញ្ចាំងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ តែម្ដង ។
ទន្ទឹមនោះ គណៈកម្មការត្រួតពិនិត្យ ចាត់ថ្នាក់ភាពយន្ត និងទូរទស្សន៍ហ្វីលីពីនក៏បានពិនិត្យភាពយន្តនេះ ២ ដងរួចហើយ ហើយថែមទាំងពិគ្រោះជាមួយមន្ត្រីកិច្ចការបរទេស និងអ្នកជំនាញផ្នែកច្បាប់ទៀតផង ។ ពួកគេជឿជាក់ថា តាមពិតទៅ រូបថ្លុកនេះគឺនិយាយអំពី “ដំណើររបស់ Barbie ពី Barbie Land ទៅកាន់ពិភពពិត” ដែលជាផ្នែកដ៏សំខាន់នៃរឿងប៉ុណ្ណោះ ។

ម្យ៉ាងទៀតកាលពីសប្ដាហ៍មុន ក្រុមហ៊ុនស្ទូឌីយោ Warner Bros ក៏បានចេញបកស្រាយដែរថា ផែនទីនេះគឺជាគំនូរកូនក្មេងគ្មានគោលបំណង ឬអត្ថន័យអ្វីផ្សេងឡើយ ។
គួរបញ្ជាក់ថា ចិន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ សុទ្ធតែប្រកួតប្រជែងគ្នាទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិមិត្តក្នុងតំបន់នោះ ហើយធ្វើប្រតិបត្តិការល្បាតរបស់កងទ័ពជើងទឹកនៅទីនោះជារឿយៗ ក្នុងគោលបំណងអះអាងការទាមទារទឹកដីរបស់ខ្លួន ។

ទោះបីតុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់ក្តីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងក្នុងឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងមិនបានទទួលស្គាល់ការវិនិច្ឆ័យនោះទេ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន