ព័ត៌មានអន្ដរជាតិ
លោក Pita រៀបយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជុំបន្ទាប់ ព្រោះអាចមានបេក្ខជនមួយរូប ចូលមកប្រជែង

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បានបរាជ័យ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីសភាបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដា។
លោក Pita អាយុ៤២ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនអាចទទួលបានសំឡេងគាំទ្រចាំបាច់ពីសភាទាំង២នោះទេ។
គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ខែឧសភា ហើយបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្ត៧បក្ស។ រួមគ្នា ពួកគេមាន៣១២អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក៥០០រូប។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែមានការយល់ព្រមពីសមាជិកសភាយ៉ាងតិច ៣៧៥នាក់ ប៉ុន្តែគាត់អាចទទួលបានសំឡេងត្រឹមតែ៣២៤ប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍។
ក្រោយការបោះឆ្នោត លោក Pita និយាយថា “ទាក់ទងនឹងលទ្ធផលបោះឆ្នោត ខ្ញុំទទួលយក ប៉ុន្តែយើងនឹងមិនចុះចាញ់ឡើយ។ យើងនឹងមិនចុះចាញ់ទេ។ យើងនឹងចំណាយពេលដើម្បីរៀបចំយុទ្ធសាស្ត្រ រកសំឡេងឆ្នោតសម្រាប់ជុំបន្ទាប់”។
ការបោះឆ្នោត បានចាប់ផ្តើមនៅម៉ោងប្រហែល៤ល្ងាច និងមានរយៈពេលជាង២ម៉ោង។ វាកើតឡើងបន្ទាប់ពីការជជែកដេញដោលអស់រយៈពេលច្រើនម៉ោង ដែលផ្តោតសំខាន់លើគោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ ក្នុងការកែប្រែច្បាប់បរិហាកេរ្តិ៍ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា ការបោះឆ្នោតជុំបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ហើយអាចមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


